ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

តើ​សម​ទេ​ប្រិ​យ​មិត្ត​ចំពោះ​កាយវិការ​ទូល​ផ្លែ​ឈើ​លក់​របស់​ឯកឧត្តម​ ផៃ​ ស៊ី​ផា​ន​ ម្ចាស់ទ្រឹស្តី”មានលុយ មានយុត្តិធម៌” ?

​ឯកឧត្តម​ ផៃ​ ស៊ី​ផា​ន​ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​អនុប្រធាន​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​ នៃ​ទីស្តីការគណៈ​ រដ្ឋមន្ត្រី​ និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បាន​ថតរូប​សកម្មភាព​ទូល​ផ្លែ​ឈើ​លក់​ប្រកបដោយ​ទឹកមុខ​ស្រស់ស្រាយ​ បង្ហោះ​នៅ​ក្នុង​​ បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ បន្ទាប់​ពី​ឯកឧត្តម​បាន​ទទួលទាន​ជើង​ក្តាមសេះ​ទាំង​សម្បក​រួច​មក​ ។​

​សូម​ប្រិ​យ​មិត្ត​អ្នក​អាន​ជួយ​វាយតម្លៃ​ផង​ទៅ​មើល​ថា​ តើ​កាយវិការ​ទូល​ផ្លែ​ឈើ​លក់​របស់​ឯកឧត្តម​ ផៃ​ ស៊ី​ផា​ន​ មាន​ភាព​សម​ទំនង​នឹង​អាច​លក់​ផ្លែ​ឈើ​ដាច់​ដែរ​ឬទេ​ ?

​ម្ចាស់​ទ្រឹស្តី​ "​មាន​លុយ​ មាន​យុត្តិធម៌​"​ និង​ជា​សមាជិក​រាជរដ្ឋាភិបាល​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ រូប​នេះ​ កាលពី​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០១៥​ម្សិលមិញ​ បាន​ធ្វើ​លិខិតផ្លូវការ​ក្នុង​នាម​ជា​អនុប្រធាន​ប្រចាំការ​ក្រុមការងារ​អន្តរក្រសួង​ សម្របសម្រួល​ព័ត៌មាន​ពី​សមរភូមិ​ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ គោរព​ជូន​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ស្នើ​សុំ​ឲ្យ​មានការ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​ជន​អគតិ​ និង​អ​សីលធម៌​ ដែល​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​សង្គម​(Online)​ ធ្វើការ​វាយប្រហារ​ ប្រមាថ​ និង​បរិហារកេរ្តិ៍​ទៅ​លើ​មន្ត្រីរាជការ​ និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ ។​

​គេ​មិន​ទាន់​បានដឹង​ថា​ តើ​ជន​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​សង្គម​(Online)​ប្រភេទ​ណា​ឡើយ​ ដែល​ត្រូវ​បាន​ឯកឧត្តម​ ផៃ​ ស៊ី​ផា​ន​ ចាត់ទុកជា​ជន​អគតិ​ និង​អ​សីលធម៌​ ដែល​ទាមទារ​ឲ្យ​មាន​វិធានការ​តាម​ផ្លូវច្បាប់​នោះ​ ៕​

Phai-Siphan-9Phai-Siphan Phai-Siphan-Letter1 Phai-Siphan-Letter-2

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.