ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

មេ​ គ​.​ជ​.​ប​ ចាស់​ដែល​គេ​រិះគន់​ច្រើន​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​

​ក្នុង​ចំណោម​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ អាណត្តិ​ចាស់​ទាំង​៩​នាក់​ មាន​សមាជិក​ គ​.​ជ​.​ប​ ចាស់​ចំនួន​២​នាក់​ គឺ​ឯកឧត្តម​ ឯម​ សូ​ផាត​ និង​ឯកឧត្តម​ មាន​ ស​ទិ​ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ស្នើ​តែងតាំង​ជា​សមាជិក​ គ​.​ជ​.​ប​ អាណត្តិ​ថ្មី​ ខណៈ​សមាជិក​ គ​.​ជ​.​ប​ ចាស់​ម្នាក់​ទទួល​បានការ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ គឺ​ឯកឧត្តម​ សោម​ ច័ន្ទ​ឌី​ណា​ និង​ប្រធាន​-​អនុប្រធាន​ ព្រមទាំង​សមាជិក​ គ​.​ជ​.​ប​ ចំនួន​៥​នាក់​ទៀត​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ ជា​ពិសេស​ឯកឧត្តម​ អ៊ឹម​ សួស្តី​ ប្រធាន​ គ​.​ជ​.​ប​ ចាស់​ដែល​គេ​រិះគន់​ច្រើន​សម្បើម​នោះ​ ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៥/៣៣០​ ចុះ​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០១៥​ ។​

​អនុប្រធាន​ និង​សមាជិក​ គ​.​ជ​.​ប​ ចាស់​ចំនួន​៤​នាក់​ដែល​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​​ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​នោះ​រួម​មាន​ ៖​ លោក​ជំទាវ​ ស៊ី​ន​ ជុំ​បូ​,​ ឯកឧត្តម​ ហា​វ៉ា​ណ​ ស៊ី​វិ​ល័យ​,​ ឯកឧត្តម​ ស៊ិ​ន​ ឌិ​ម​ និង​ឯកឧត្តម​ សោ​ សុភ​រី​ ។​

​ឯកឧត្តម​ សោម​ ច័ន្ទ​ឌី​ណា​ ដែល​ជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​០២៨​ ជា​សមាជិក​ គ​.​ជ​.​ប​ ចាស់​ បន្ទាប់​ពី​បាន​ចុះចូល​បម្រើ​ជីវភាព​នយោបាយ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​រួច​មក​ ក៏​ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៥/៣៣១​ ចុះ​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០១៥​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ក្នុង​ចំណោម​សមាសភាព​ គ​.​ជ​.​ប​ ចាស់​ទាំង​៩​នាក់​ គឺ​គេ​មិន​ទាន់​បានឃើញ​លោក​ ម៉ៅ​ សុភា​រិ​ទ្ធ​ ដែល​ជា​សមាជិក​គណៈមេធាវី​ អត្តលេខ​២៧៥​ ជា​សមាជិក​ គ​.​ជ​.​ប​ ចាស់​ ត្រូវ​បាន​តែងតាំង​ឲ្យ​មានមុខ​តំណែង​អ្វី​ថ្មី​ មាន​ឋានៈ​ជា​"​ឯកឧត្តម​"​បន្ត​ទៀត​នោះ​នៅឡើយ​ទេ​ ខណៈ​សមាសភាព​ គ​.​ជ​.​ប​ ចាស់​ចំនួន​៨​នាក់​ដែល​បម្រើ​និន្នាការ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​តែងតាំង​ឲ្យ​មាន​ឋានៈ​ជា​ "​ឯកឧត្តម​"​រួចរាល់​អស់ហើយ​ ៕​

Im-Sousdey5  Nec-new1Nec-new

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.