ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ប្រកាស​ថា​ ក្រុមហ៊ុន​ EBC​ សមាគម​ ICA​ និង​អង្គការ​ AIF​ ប្រព្រឹត្ត​បោកប្រាស់​ខុសច្បាប់​

​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដែល​មាន​ឯកឧត្តម​ បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ជា​រដ្ឋមន្ត្រី​ និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ (​គ​.​ម​.​ក​)​ បាន​ចេញ​សេចក្តីជូនដំណឹង​រួម​គ្នា​មួយ​លេខ​០១៤​សហ​វ​ ចុះ​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ ប្រកាស​ជូន​ដល់​សាធារណជន​ថា​ ការ​ដាក់​ប្រាក់​សន្សំ​ ឬ​ដាក់​ប្រាក់​វិនិយោគ​នៅ​ក្នុង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ EBC(Empire​ Big​ Capital​ Limited)​ ដែល​ធ្វើ​ឡើង​តាម​រយៈ​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍​ (Asean​ Instrument​ Foundation-AIF)​ និង​សមាគម​អ្នក​ប្រឹក្សា​វិនិយោគ​(Investment​ Consultant​ Association-ICA)​ ដែល​មា​នទី​តាំងនៅ​ទីក្រុង​ហុងកុង​ ឬ​តាម​លក្ខណៈ​បណ្តាញ​តៗ​គ្នា​នោះ​ គឺជា​សកម្មភាព​ប្រព្រឹត្ត​ខុសច្បាប់​ ។​ លើស​ពី​នេះ​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ក៏​បាន​អំពាវនាវ​ឲ្យ​សាធារណជន​មេត្តា​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ដាក់​ប្រាក់​សន្សំ​ ឬ​ដាក់​ប្រាក់​វិនិយោគ​ក្នុង​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ EBC​ តាម​រយៈ​អង្គការ​ AIF​ និង​សមាគម​ ICA​ ឬ​តាម​លក្ខណៈ​បណ្តាញ​តៗ​គ្នា​ទៀត​ផង​ ដើម្បី​ការពារ​ផលប្រយោជន៍​ និង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ ។​

​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ បាន​ប្រកាស​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ពុំ​ទាន់​ផ្តល់​ការ​អនុញ្ញាត​ ឬ​អាជ្ញាប័ណ្ណ​ដល់​អង្គការ​ AIF​ សមាគម​ ICA​ និង​ក្រុមហ៊ុន​ EBC​ ដើម្បី​ធ្វើ​សកម្មភាព​អាជីវកម្ម​ ដាក់​ប្រាក់​សន្សំ​ ឬ​ដាក់​ប្រាក់​វិនិយោគ​អ្វី​នោះ​នៅឡើយ​ទេ​ ។​ ជាមួយ​គ្នា​នេះ​ ចំពោះ​ការ​ផ្លាស់​ប្តូរ​រូបភាព​អាជីវកម្ម​ មក​ជា​ការ​ដាក់​ប្រាក់​សន្សំ​ ដើម្បី​ទទួល​បានការ​ប្រាក់​ខ្ពស់​១០​ភាគរយ​ក្នុង​១​ខែ​របស់​អង្គការ​ AIF​ សមាគម​ ICA​ និង​ក្រុមហ៊ុន​ EBC​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏​ពុំ​ទាន់​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ក្នុង​ការ​ប្រមូលប្រាក់​សន្សំ​ពី​ប្រជាពលរដ្ឋ​ដល់​ក្រុមហ៊ុន​ អង្គការ​-​សមាគម​ទាំងនោះ​ដែរ​ ។​

​ប្រភព​ព័ត៌មាន​ផ្សេងៗ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កន្លង​មក​ មាន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ធ្លាប់​បាន​លក់​គោ​ ក្របី​ ដីធ្លី​ ផ្ទះសម្បែង​ យក​ទៅ​ដាក់​សន្សំ​ជាមួយ​ក្រុមហ៊ុន​ EBC​ តាម​រយៈ​អង្គការ​ AIF​ និង​សមាគម​ ICA​ ព្រមទាំង​តាម​លក្ខណៈ​បណ្តាញ​តៗ​គ្នា​ ដោយ​សង្ឃឹមថា​ នឹង​ទទួល​បានការ​ប្រាក់​ខ្ពស់​ តាម​បច្ចេកទេស​ឃោសនា​បោកប្រាស់​របស់​បុគ្គលិក​ក្រុមហ៊ុន​ EBC​ រួច​ហើយ​ពួក​គេ​ទាំងនោះ​ក៏​បាន​ក្លាយទៅជា​ជន​រង​គ្រោះ​យ៉ាង​អយុត្តិធម៌​ ៕​

photo(2)

Filed in: Feature, ព័ត៌មានជាតិ, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.