អង្គការ NASA បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនមួយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ម្សិលមិញថា អាចម៍ផ្កាយដ៏ធំមួយដែលមានទំហំមុខកាត់ជាង១,៦គីឡូម៉ែត្រ នឹងធ្វើដំណើរមកកៀកភពផែនដីបំផុតនៅក្នុងសប្តាហ៍នេះ ហើយបង្កឲ្យមានការព្រួយបារម្ភថា វានឹងអាចបុកប៉ះទង្គិចជាមួយភពផែនដីផងដែរ ។
ក្រុមអ្នកវិទ្យាសាស្ត្របានសម្តែងនូវការព្រួយបារម្ភថា អាចម៍ផ្កាយដ៏ធំឈ្មោះ 1999FN53 មានទំហំមុខកាត់ជិត២គីឡូម៉ែត្រ អាចនឹងហោះធ្វើដំណើរមកកៀកភពផែនដីបំផុតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥ខាងមុខនេះ គឺអាចជាបិសាចដ៏សាហាវដែលគំរាមកំហែងជីវិតនៅលើភពផែនដី ប្រសិនបើគន្លងនៃការធ្វើដំណើររបស់វាមានភាពមិនប្រក្រតីខុសពីការរំពឹងទុកនោះ ។
ទោះយ៉ាងណាក៏ដោយ នេះគឺគ្រាន់តែជាការព្រួយបារម្ភរបស់ក្រុមអ្នកវិទ្យាសាស្ត្រប៉ុណ្ណោះ រីឯការពិតយើងត្រូវរង់ចាំតាមដានមើលទាំងអស់គ្នានៅរយៈពេល៣ថ្ងៃទៀត ដែលជាកាលបរិច្ឆេទអាចម៍ផ្កាយឈ្មោះ 1999FN53 ហោះមកដល់កៀកភពផែនដី ៕