ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិន បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៥ម្សិលមិញនេះថា ក្រុមអ្នកវិទ្យាសាស្ត្រចិន និងស្វីស បានវិភាគនិងធ្វើការសន្និដ្ឋានរួមគ្នាចុងក្រោយទៅលើផូស៊ីលធ្មេញមនុស្សបុរាណ ដែលបានរកឃើញកាលពីអំឡុងពេលសង្គ្រាមលោកលើកទី២មកនោះ គឺជាធ្មេញមនុស្សមានអាយុកាល៦០០.០០០ឆ្នាំមុន ។
លោក Liu Wu អ្នកបុរាណវិទូមកពីវិទ្យាស្ថានបុរាណវិទ្យាប្រទេសចិន បានបញ្ជាក់ឲ្យដឹងថា ធ្មេញមនុស្សបុរាណដែលបានរកឃើញដោយអ្នកវិទ្យាសាស្ត្រនោះ គឺជាធ្មេញមនុស្សដែលមានអាយុចន្លោះពី២០ឆ្នាំទៅ៤០ឆ្នាំ ៕