ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០២១

រថយន្ត​ម៉ាក​ TUNDRA​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ដឹកឈើ​គ្រញូង​ល្មើសច្បាប់​ បំបាក់មុខ​ផ្កាយ​៤​ ទៀ​ បាញ់​

​រថយន្ត​ម៉ាក​ TUNDRA​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ 01.2-4188​ មួយ​គ្រឿង​ ដែល​ដឹកឈើ​គ្រញូង​ល្មើសច្បាប់​ចេញពី​ខេត្តព្រះវិហារ​ ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​ បំណង​ឆ្ពោះទៅ​ខេត្តកំពង់ចាម​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា​រង​ សាយ​ ណូ​រ៉ា​ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ​ ស្ទាក់​ចាប់​បាន​នៅ​ត្រង់​ចំណុច​គល់​ស្ពាន​កំពង់ថ្ម​ ក្រុង​កំពង់ធំ​ កាលពី​វេលា​ម៉ោង​២២​និង​៣៥​នាទី​យប់​ នា​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ ខណៈ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

​ឈើ​គ្រញូង​ល្មើសច្បាប់​ដែល​ផ្ទុក​ក្នុង​រថយន្ត​ម៉ាក​ TUNDRA​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ ហើយ​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់​បាន​នេះ​ មាន​ទម្ងន់​១.២៧៣​គីឡូក្រាម​ ។​

​ចំណុច​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ករណី​នេះ​ គឺ​រថយន្ត​ដឹកឈើ​គ្រញូង​ល្មើសច្បាប់​បែរជា​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ មាន​លេខ​កូដ​សម្គាល់​គ្រប់គ្រង​ដោយ​ក្រសួងការពារជាតិ​ មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់​ ជា​រដ្ឋមន្ត្រី​ទៅ​វិញ​ ពោល​ហាក់ដូចជា​បំបាក់​មុខមាត់​ផ្កាយ​៤​ ទៀ​ បាញ់​ និង​កិត្យានុភាព​កង​យោធពលខេមរភូមិន្ទ​យ៉ាងធ្ងន់ធ្ងរ​បំផុត​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា​ កំពុង​រង់ចាំ​មើល​ថា​ តើ​ស្ថាប័ន​តុលាការ​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ អាច​ស្រាវជ្រាវ​ និង​ចាប់​ម្ចាស់​រថយន្ត​ដឹកឈើ​គ្រញូង​ល្មើសច្បាប់​ខាងលើ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​បាន​ដែរ​ឬទេ​ ឬ​ក៏​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​ ត្រឹម​ចាប់​ឈើ​គ្រញូង​ល្មើស​ និង​យានយន្ត​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ប៉ុណ្ណោះ​ ?​ ៕​

Kg.Thom

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.