អង្គភាពប្រឆាំងអំពើពុករលួយ(ACU) ដែលមានឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជាប្រធាន បានប្រកាសតាមគេហទំព័ររបស់ខ្លួនឲ្យដឹងថា "អង្គភាពប្រឆាំងអំពើពុករលួយត្រូវបានគេរិះគន់" ។
ការណ៍ដែលអង្គភាពប្រឆាំងអំពើពុករលួយប្រកាសថា មានគេរិះគន់មកលើស្ថាប័នរបស់ខ្លួនដូចនេះ គឺបន្ទាប់ពីរដ្ឋបាលអង្គភាពប្រឆាំងអំពើពុករលួយបានទទួលលិខិតអនាមិកមួយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥កន្លងទៅ ដែលនិយាយពាក់ព័ន្ធទៅនឹងអំពើពុករលួយកើតមានជុំវិញការតែងតាំងមុខតំណែងមន្ត្រីរាជការនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសរដ្ឋបាលព្រៃឈើរួចមក ៕