នាយកក្រុមហ៊ុនស្រាបៀរកម្ពុជា "Cambodia Beer" ទំនងជារីកថ្លើម រីកប្រមាត់មិនស្ទើរ និងញញឹមបិទមាត់មិនជិតឡើយនៅពេលបានឃើញឯកឧត្តមបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជួយ"ឡង់សេ"ឲ្យស្រាបៀររបស់ខ្លួន ក្នុងឱកាសតាំងពិព័រណ៍ផលិតផលនៅខេត្តបាត់ដំបង នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥នេះ ។
សូមអញ្ជើញលើកកែវស្រាបៀរកម្ពុជាជាមួយឯកឧត្តមបណ្ឌិត ឧកញ៉ា ចម ប្រសិទ្ធ ដើម្បីស្តារសេដ្ឋកិច្ចជាតិ (Sic!) ៕