ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

ជនបរទេស​៣.០០០​នាក់​ឋិត​ក្នុង​បញ្ជីខ្មៅ​ ខណៈ​កម្ពុជា​ប្រមូលប្រាក់​បាន​ជិត​៤០​ម៉ឺន​ដុល្លារ​ពី​ជនអន្តោប្រវេសន៍​ខុសច្បាប់​

​មាន​ជនបរទេស​ដែល​ធ្លាប់​ចេញ​-​ចូល​ប្រទេស​កម្ពុជា​ចំនួន​៣.០០០​នាក់​ ត្រូវ​បាន​ដាក់​ឲ្យ​ឋិត​នៅ​ក្នុង​បញ្ជីខ្មៅ​របស់​កម្ពុជា​ ហើយ​ពួក​គេ​មិន​អាច​ចូល​មក​ទឹកដី​ប្រទេស​កម្ពុជា​បាន​ទេ​ ខណៈ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រមូលប្រាក់​បាន​ចំនួន​១.៥០០​លាន​រៀល​ពី​ជនអន្តោប្រវេសន៍​ខុសច្បាប់​ ។​ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សុខ​ ផល​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ នៅ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ​ សុវត្ថិភាព​ជូន​វិនិយោគិន​ និង​អ្នកទេសចរ​ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ នា​ថ្ងៃ​ទី​០៤​ ខែឧសភា​ ឆ្នាំ​២០១៥​ ។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សុខ​ ផល​ បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ ប្រាក់​ចំណូល​បាន​មក​ពី​ជនអន្តោប្រវេសន៍​ខុសច្បាប់​ ក្នុង​នោះ​បាន​មក​តាម​រយៈ​ការ​ផាកពិន័យ​ទៅ​លើ​ពួក​គេ​ជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ផង​ដែរ​ ។​

​គេ​មិន​ទាន់​បានដឹង​ពិតប្រាកដ​ថា​ ប្រាក់​ចំណូល​ចំនួន​១.៥០០​លាន​រៀល​(​ប្រមាណ​៣៧៥.០០០​ដុល្លារ​អា​មេ​រិ​ក​)​ បាន​មក​ពី​ជនអន្តោប្រវេសន៍​ខុសច្បាប់​ តាម​ការ​ប្រកាស​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សុខ​ ផល​ នោះ​ សមាមាត្រ​ទៅ​នឹង​ចំនួន​ជាក់ស្តែង​នៃ​ជនអន្តោប្រវេសន៍​ខុសច្បាប់​នៅ​កម្ពុជា​ដែរ​ឬ​យ៉ាងណា​ឡើយ​ ៕​

Sok-Phal-2

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.