ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

ថា​សម្តេចព្រះ​មហាសង្ឃរាជ​ចុះ​ ដែល​សរសេរ​អក្សរ​ខ្មែរ​ខុស​ច្រើន​សន្ធឹក​ទៅ​ហើយ​ សូ​ម្បី​ព្រះរាជក្រឹត្យ​ក៏​សរសេរ​អក្សរ​ខ្មែរ​ខុសឆ្គង​ដែរ​

​នរណា​ក៏​បានដឹង​ដែរថា​ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​ ទេព​ វង្ស​ សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សរសេរ​អក្សរ​ខ្មែរ​ចំនួន​១០​ពាក្យ​ ខុស​អក្ខរាវិរុទ្ធ​អស់​ជាង​៥​ពាក្យ​ទៅ​ហើយ​ ពោល​គឺ​សរសេរ​អក្សរ​ខ្មែរ​ខុស​អក្ខរាវិរុទ្ធ​ច្រើន​សន្ធឹកសន្ធាប់​ ។​ ដោយឡែក​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​សរសេរ​អក្សរ​ខ្មែរ​ខុស​អក្ខរាវិរុទ្ធ​ច្រើន​គួរសម​ដែរ​ ។​ ប៉ុន្តែ​ឥឡូវនេះ​ សូ​ម្បី​ព្រះរាជក្រឹត្យ​ក៏​សរសេរ​អក្សរ​ខ្មែរ​ខុសឆ្គង​គួរ​ឲ្យ​កត់សម្គាល់​ ។​

Tep-Vong-066

​ព័ស្តុតាង​បាន​បង្ហាញ​ថា​ ព្រះរាជក្រឹត្យ​មួយ​លេខ​ន​ស​/​រក​ត​/០៩១៤/១១៣៩​ ចុះ​ថ្ងៃ​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ ប្រមុខរដ្ឋ​ស្តីទី​ ក្នុង​នាម​ព្រះ​បរម​នាម​ និង​តាម​ព្រះរាជ​ត្រាស់​បង្គាប់​របស់​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ ដោយ​ត្រាស់​បង្គាប់​លុបឈ្មោះ​ឧត្តមសេនីយ៍ឯក​ ខូ​វ​ សម្បត្តិ​ អត្តលេខ​០០៤៣២៦​ ចេញពី​ក្របខ័ណ្ឌ​នៃ​កង​យោធពលខេមរភូមិន្ទ​នោះ​ បែរជា​សរសេរ​ពាក្យ​"​លុប​"​ខុសឆ្គង​ថា​ "​លប់​"​ មាន​ន័យ​ថា​ "​ជា​ប្រដាប់​មាន​សណ្ឋាន​ជា​ទ្រង់​រុំ​ស្លឹកឈើ​ស្រស់​ មាន​ប៉ែក​ដាក់​បក្សី​ធ្នាក់​ មាន​ប៉ែក​សំណាញ់​ មាន​គន្លឹះ​ថ្លោះ​បាន​ សម្រាប់​ឲ្យ​ជាប់​បក្សី​ព្រៃ​ដែល​ដេញធ្នាក់​ ។​ ឧទាហរណ៍​ ៖​ លប់លលក​…​ជាដើម​"​ ទៅ​វិញ​ ។​

Khov-Sambath

​មជ្ឈដ្ឋាន​អ្នក​ជាតិនិយម​ភាគច្រើន​បាន​លើក​ឡើង​ថា​ មន្ត្រី​ជា​អ្នក​រៀបចំ​លិខិត​ស្នាម​លាយលក្ខណ៍អក្សរ​ជូន​នាយក​រដ្ឋមន្ត្រី​ ដូច​ជា​ សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​ ជាដើម​ ដែល​នាយក​រដ្ឋមន្ត្រី​ត្រូវ​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​ ដើម្បី​សុំ​ព្រះ​ហស្ត​លេខា​ ឬ​ហត្ថលេខា​របស់​ប្រមុខរដ្ឋ​ស្តី​ទីនោះ​ គប្បី​ពិនិត្យពិច័យ​សរសេរ​អក្ខរាវិរុទ្ធ​អក្សរ​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ​ ដ្បិត​មាត្រា​៥​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​ថា​ "​ភាសា​ និង​អក្សរ​ដែល​ប្រើ​ផ្លូវការ​ គឺ​ ភាសា​ និង​ អក្សរ​ខ្មែរ​ ។​ "​ ៕​

Retry

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.