ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

មេធាវី​២​នាក់​ដែល​បាន​កាន់​តំណែង​ត្រួត​ មាន​ងារ​ជា​ឯកឧត្តម​ក្បែរ​ទីស្តីការគណៈរដ្ឋមន្ត្រី​

​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​២​នាក់​ ជា​មេធាវី​ពេញ​សិទ្ធិ​កំពុង​ប្រកប​វិជ្ជាជីវៈ​ដែល​ទទួល​បានការ​តែងតាំង​ជា​មេធាវី​រាជរដ្ឋាភិបាល​ មាន​ងារ​ជា​"​ឯកឧត្តម​"​ដ៏​ហ៊ឺហា​នោះ​ ត្រូវ​បាន​តែងតាំង​ឲ្យ​មានមុខ​តំណែង​បន្ថែម​ទៀត​ ជា​អនុប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ពោល​គឺ​មានមុខ​តំណែង​ត្រួត​តែ​ម្តង​ ។​

​ឯកឧត្តម​មេធាវី​ដែល​ជា​មេធាវី​រាជរដ្ឋាភិបាល​ ហើយ​ទទួល​បានការ​តែងតាំង​មុខ​តំណែង​បន្ថែម​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​នោះ​ គឺ​លោក​មេធាវី​ គី​ តិច​ អត្តលេខ​១៥៦​ អតីត​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​៥-​ទី​៦​ដ៏​ចម្រូងចម្រាស​ និង​លោក​មេធាវី​ ឈិ​ត​ បូ​រ៉ា​វុ​ធ​ អត្តលេខ​២២៩​ អតីត​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​៦​ ។​

​លោក​មេធាវី​ គី​ តិច​ អាយុ​៤៨​ឆ្នាំ​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​អត្តលេខ​១៥៦​ នា​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​១៩៩៧​ និង​ធ្លាប់​ធ្វើ​ជា​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​៥-​ទី​៦​ (១៦​ ខែតុលា​ ឆ្នាំ​២០១២-១៦​ ខែតុលា​ ឆ្នាំ​២០០៨)​ដ៏​ចម្រូងចម្រាស​ ។​ ក្រោយ​ចប់​អាណត្តិ​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​៦​ភ្លាមៗ​ លោក​មេធាវី​រូប​នេះ​ទទួល​បានការ​តែងតាំង​ជា​មេធាវី​រាជរដ្ឋាភិបាល​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១០៨/១២១៣​ ចុះ​ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០០៨​ មាន​ងារ​ជា​ "​ឯកឧត្តម​"​ ។​ ក្រោយមក​ទៀត​ ឯកឧត្តម​មេធាវី​ គី​ តិច​ ទទួល​បានការ​តែងតាំង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ (​ជា​មេធាវី​រាជរដ្ឋាភិបាល​)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៤/១៥០០​ ចុះ​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៤​ ។​

​លោក​មេធាវី​ ឈិ​ត​ បូ​រ៉ា​វុ​ធ​ អាយុ​៤៨​ឆ្នាំ​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​អត្តលេខ​២២៩​ នា​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០០១​ និង​ធ្លាប់​ធ្វើ​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​៦​ ។​ ក្រោយមក​ លោក​មេធាវី​ដែល​ស្និទ្ធ​នឹង​លោក​មេធាវី​ គី​ តិច​ រូប​នេះ​ ទទួល​បានការ​តែងតាំង​ជា​មេធាវី​រាជរដ្ឋាភិបាល​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១០៨/១២១៣​ ចុះ​ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០០៨​ មាន​ងារ​ជា​ "​ឯកឧត្តម​"​ ។​ ទំនងជា​មាន​កំហុសឆ្គង​អ្វី​ក៏​មិនដឹង​ ស្រាប់តែ​ឯកឧត្តម​មេធាវី​ ឈិ​ត​ បូ​រ៉ា​វុ​ធ​ ត្រូវ​បាន​ដកហូត​តំណែង​ពី​មេធាវី​រាជរដ្ឋាភិបាល​នោះ​វិញ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១១/៨៤៨​ ចុះ​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០១១​ ។​ រំលង​បាន​រយៈពេល​ប្រមាណ​ជិត​២​ឆ្នាំ​ប៉ុណ្ណោះ​ លោក​មេធាវី​ ឈិ​ត​ បូ​រ៉ា​វុ​ធ​ ក៏​ទទួល​បានការ​តែងតាំង​ជា​មេធាវី​រាជរដ្ឋាភិបាល​សា​ជា​ថ្មី​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៣/៥៦៨​ ចុះ​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៣​ ។​ ឥឡូវនេះ​ ឯកឧត្តម​មេធាវី​ ឈិ​ត​ បូ​រ៉ា​វុ​ធ​ ទទួល​បានការ​តែងតាំង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ (​ជា​មេធាវី​រាជរដ្ឋាភិបាល​)​ដំណាលគ្នា​នឹង​ឯកឧត្តម​មេធាវី​ គី​ តិច​ ដែរ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៤/១៥០០​ ចុះ​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៤​ ។​

​សរុបសេចក្តី​មក​ លោក​មេធាវី​ គី​ តិច​ និង​លោក​មេធាវី​ ឈិ​ត​ បូ​រ៉ា​វុ​ធ​ ដែល​បាន​ធ្វើ​សកម្មភាព​គាំទ្រ​យ៉ាង​សកម្ម​ទៅ​លើ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ ទទួល​បានការ​តែងតាំង​មុខ​តំណែង​ត្រួត​ មាន​ងារ​ជា​ឯកឧត្តម​យ៉ាង​ហ៊ឺហា​ និង​មាន​ឥទ្ធិពល​ឋិត​នៅ​ក្បែរ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ មេធាវី​ សុខ​ អាន​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តតាកែវ​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ប្រធាន​អាជ្ញាធរ​អប្សរា​…​។​ល​។​ និង​ត្រូវជា​ដន្លងដងស្នែង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​មហា​សម្បូរ​អំណាច​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.