ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

អភិបាលរង​ខេត្តបាត់ដំបង​ម្នាក់​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ដោយ​រថយន្ត​៣​គ្រឿង​បុក​គ្នា​

​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​នា​វេលា​ម៉ោង​១៣​និង​២៥​នាទី​រសៀល​ ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១៥​នេះ​ នៅ​ត្រង់​ចំណុច​កំណាត់​ផ្លូវជាតិ​លេខ​៥​ ឋិត​ក្នុងភូមិ​ព្រៃ​ពួច​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ដោយ​រថយន្ត​ចំនួន​៣​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង​ បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោច​អ​ធ័​ម​នៅ​កន្លែង​កើតហេតុ​ និង​មនុស្ស​ប្រុស​-​ស្រីំ​នួន​៤​នាក់​ទៀត​រង​របួសធ្ងន់​-​ស្រាល​ ក្នុង​នោះ​ក៏​មាន​រថយន្ត​ទំនើប​ម៉ាក​ Range​ Rover​ របស់​លោក​អភិបាលរង​ខេត្តបាត់ដំបង​ម្នាក់​ផង​ ។​

​ប្រភព​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​ NISSAN​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2E-8742​ មួយ​គ្រឿង​បើកបរ​យ៉ាង​លឿន​ ក្នុង​ទិស​ដៅ​ទៅ​រាជធានី​ភ្នំពេញ​ និង​ដល់​ចំណុច​កើតហេតុ​ក៏​បាន​រេ​ចង្កូត​ទៅ​បុក​រថយន្តក្រុង​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ KSO​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-9544​ ដែល​បើកបរ​ក្នុង​ទិស​ដៅ​ច្រាស​គ្នា​ ពេញទំហឹង​ ស្រប​ពេល​នឹង​រថយន្ត​ទំនើប​មួយ​គ្រឿង​ទៀត​ម៉ាក​ Range​ Rover​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​បាត់ដំបង​ 2A-9988​ របស់​លោក​ សុខ​ គង់​ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ បើកបរ​ដោយ​ឈ្មោះ​ ជឹ​ម​ វ៉ា​ន់​ឌឿ​ន​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មក​ដល់​ដែរ​ ក៏​ត្រូវ​រថយន្ត​ NISSAN​ ដែល​ខ្ទាត​នោះ​បុក​បន្តបន្ទាប់​គ្នា​តែ​ម្តង​ ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ជិះ​ក្នុង​រថយន្ត​ NISSAN​ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ ស្លាប់​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុ​ និង​ក្មេង​ចំនួន​២​នាក់​ ព្រមទាំង​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​ NISSAN​ ដែល​ខូចខាត​យ៉ាងដំណំ​រង​របួសធ្ងន់​ ខណៈ​បុរស​ជា​អ្នកបើកបរ​រថយន្ត​ទំនើប​ម៉ាក​ Range​ Rover​ ដែល​រង​ការ​ខូចខាត​ដែរ​នោះ​រង​របួសស្រាល​ ។​

​ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ​ ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ និង​មធ្យោបាយ​យានយន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​កណ្តាល​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​នៃ​ច្បាប់​ ។​

​លោក​ សុខ​ គង់​ ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៥​ ត្រូវ​បាន​តែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៣៣០​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១០​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.