ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

មេ​បក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​និង​អ្នក​ម្នាង​រង​របួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​

​រថយន្ត​ម៉ាក​ BMW​ ប្រភេទ​ X5​ តម្លៃជាង១០ម៉ឺនដុល្លារអាមេរិក ជា​ព្រះ​ទីនាំង​របស់​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ និង​អ្នក​ម្នាង​ អ៊ុ​ក​ ផល្លា​ រួម​ជាមួយ​អង្គរក្ស​បើកបរ​ក្បួន​រថយន្ត​នាំ​ផ្លូវ​ផង​ បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នា​វេលា​ម៉ោង​១២​និង​៤៥​នាទី​រសៀល​ ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០១៥​នេះ​ នៅ​ត្រង់​ចំណុច​ភូមិ​ព្រៃ​ខ្វិត​ ឃុំ​ខ្វិត​ធំ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ ក្រោយ​ពេល​យាង​វិល​ត្រឡប់​មក​ពី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​អ្នកគាំទ្រ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​រួច​មក​ ដោយសារ​រថយន្ត​បែន​ដឹក​ដី​ម៉ាក​ KAMAZ​ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3B-4495​ បុក​ឡើង​កំ​ពិត​ផ្នែក​ចំហៀង​ខាងឆ្វេង​ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៦​នាក់​រង​របួសធ្ងន់​-​ស្រាល​ ក្នុង​នោះ​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ រង​របួសស្រាល​ និង​អ្នក​ម្នាង​ អ៊ុ​ក​ ផល្លា​ រង​របួសធ្ងន់​ត្រង់​ក្បាល​ ព្រមទាំង​អង្គរក្ស​រង​របួសស្រាល​ ត្រូវ​បាន​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ​រាជធានី​ភ្នំពេញ​ភ្លាមៗ​ ។​

​សមត្ថកិច្ច​នគរបាល​បាន​រាយការណ៍​ជាបឋម​ថា​ ព្រះ​ទីនាំង​របស់​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ បាន​ប៉ះទង្គិច​គ្នា​ជាមួយ​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​នៅ​ពីក្រោយ​ក្បួន​រថយន្ត​ស៊ី​រ៉ែ​ន​នាំ​ផ្លូវ​ ធ្វើ​ឲ្យ​ព្រះ​ទីនាំង​សម្តេចក្រុមព្រះ​ នរោត្តម​ រណ​ប្ញ​ទ្ធិ​ ម៉ាក​ BMW​ ពាក់ស្លាកលេខភ្នំពេញ 2AC-1611ខូចខាត​កំ​ពិត​ចំហៀង​ខាងឆ្វេង​ រថយន្ត​មួយ​គ្រឿង​ម៉ាក​ TOYOTA​ PICK​ UP​ ពាក់ស្លាកលេខភ្នំពេញ 2Y-2915​ មួយ​បាំង​កន្លះ​បាន​ក្រឡាប់​ និង​រថយន្ត​បែន​ដឹក​ដី​ម៉ាក​ KAMAZ​ បាន​ធ្លាក់​ផ្លូវ​ ខណៈ​មាន​មនុស្ស​ចំនួន​៦​នាក់​រង​របួសធ្ងន់​-​ស្រាល​ ៕​

Car-Accident

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.