ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

មេធាវី​ចំនួន​៤​នាក់​ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​ពី​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​

​សមាជិក​ និង​អតីត​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​៤​នាក់​ ដែល​ធ្លាប់​ទទួល​បានការ​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ងារ​ជា​"​ឯកឧត្តម​"​ ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​ពី​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​នេះ​វិញ​ហើយ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៤/១៥០០​ ចុះ​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៤​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​ច្បាស់លាស់​ ។​

​អតីត​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ជា​ប្រធាន​ ទាំង​ចំនួន​៤​នាក់​ដែល​ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​ រួម​មាន​ ៖

១-​លោក​មេធាវី​ ទិព្វ​ ច័ន្ទ​វិបុល​ អត្តលេខ​០៤១​ ធ្លាប់​ទទួល​បានការ​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៩/១៥១​ ចុះ​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០០៩​ ។​

២-​លោក​មេធាវី​ នូ​ ទេពី​រិ​ទ្ធ​ អត្តលេខ​០៩៤​ ធ្លាប់​ទទួល​បានការ​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៩/១៥១​ ចុះ​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០០៩​ ។​

៣-​លោក​មេធាវី​ ជ័យ​ ឥន្ទ​តេ​រ៉ូ​ អត្តលេខ​១០៩​ ធ្លាប់​ទទួល​បានការ​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៩/១៥១​ ចុះ​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០០៩​ ។​

៤-​លោក​ ប៉ា​ អង់​តូ​នី​ អតីត​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​៤៩០(​មេធាវី​ត្រូវ​បាន​លុបឈ្មោះ​ចេញពី​បញ្ជី​គណៈមេធាវី​ នា​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៣)​ ធ្លាប់​ទទួល​បានការ​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៩/១៥១​ ចុះ​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០០៩​ ។​

​គេ​មិន​ទាន់​បានដឹង​ថា​ ការ​បញ្ចប់​មុខ​តំណែង​លោក​មេធាវី​ ទិព្វ​ ច័ន្ទ​វិបុល​,​ លោក​មេធាវី​ នូ​ ទេពី​រិ​ទ្ធ​ និង​លោក​មេធាវី​ ជ័យ​ ឥន្ទ​តេ​រ៉ូ​ ពី​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​មាន​ងារ​ជា​"​ឯកឧត្តម​"​នោះ​ ដោយសារ​មូលហេតុ​អ្វី​ពិតប្រាកដ​ឡើយ​ ខណៈ​ការ​បញ្ចប់​មុខ​តំណែង​អតីត​មេធាវី​ ប៉ា​ អង់​តូ​នី​ ពី​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ គឺ​ដោយសារ​លោក​ ប៉ា​ អង់​តូ​នី​ មានរឿង​អាស្រូវ​ច្រើន​ពេក​ រហូត​ដល់​មាន​សំណុំរឿង​នៅ​ស្ថាប័ន​តុលាការ​ផង​ និង​មានការ​ប្តឹងផ្តល់​ទៅ​ស្ថាប័ន​គណៈមេធាវី​យ៉ាង​ក្តៅ​គគុក​ផង​ ៕​

Lawyer

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.