ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

តម្លៃ​អចលនទ្រព្យ​សម្រាប់​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ក្នុង​ខណ្ឌដូនពេញ​ ខណ្ឌ​៧​មក​រា​ ខណ្ឌចំការមន​ និង​ខណ្ឌទួលគោក​ នៅ​រាជធានី​ភ្នំពេញ

​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការ​ផ្ទេរកម្មសិទ្ធិ​ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ ត្រូវ​បាន​កំណត់​នៅ​ក្នុង​ប្រកាស​លេខ​៩៦២​សហ​វ​.​ប្រក​ ចុះ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៤​ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដែល​ប្រការ​៣​នៃ​ប្រកាស​នេះ​បាន​ចែង​ថា​ "​ប្រកាស​នេះ​មាន​វិសាលភាព​អនុវត្តន៍​ចំពោះ​ការ​ផ្ទេរកម្មសិទ្ធិ​ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែល​ជា​សំណង់​ ឬ​/​និង​ដី​ឋិត​ក្នុងភូមិ​សាស្ត្រ​រដ្ឋបាល​រាជធានី​ និង​ខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​"​ និង​ប្រការ៥​នៃ​ប្រកាស​ដដែល​នេះ​បាន​ចែង​ថា​ "​ដោយ​អនុលោម​តាម​ច្បាប់​ជា​ធរមាន​ ពន្ធ​ប្រថាប់ត្រា​ត្រូវ​បាន​កំណត់​តាម​អត្រា​៤%​នៃ​តម្លៃ​អ​ចនទ្រ​ព្យ​ដែល​ជា​កម្មវត្ថុ​នៃ​ការ​ផ្ទេរកម្មសិទ្ធិ​ ឬ​សិទ្ធិ​កាន់កាប់​ ។​ មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ត្រូវ​បាន​កំណត់​តាម​លំដាប់​អាទិភាព​ ដូច​ខាងក្រោម​ ៖
១-​តម្លៃ​អចលនទ្រព្យ​ដែល​ត្រូវ​បាន​កំណត់​ក្នុង​ឧ​ប​សម្ព័ន្ធ​នៃ​ប្រកាស​នេះ​
២-​តម្លៃ​អចលនទ្រព្យ​ដែល​ត្រូវ​បាន​កំណត់​ក្នុង​កិច្ចសន្យា​ផ្ទេរសិទ្ធិ​កម្មសិទ្ធិ​ ឬ​សិទ្ធិ​កាន់កាប់​ ឬ​លិខិតគតិយុត្ត​ពាក់ព័ន្ធ​ផ្សេង​ទៀត​ក្នុង​ករណី​ដែល​មាន​តម្លៃ​ស្មើ​ ឬ​ខ្ពស់​ជាង​តម្លៃ​ដែល​មាន​ចែង​ក្នុង​ឧ​ប​សម្ព័ន្ធ​នៃ​ប្រកាស​នេះ​ ។​"​ ។​

​ការ​បែងចែក​ភូមិសាស្ត្រ​ និង​តម្លៃ​អចលនទ្រព្យ​សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​នៅ​រាជធានី​ភ្នំពេញ​ ដែល​ជា​ឧ​ប​សម្ព័ន្ធ​ទី​១​នៃ​ប្រកាស​លេខ​៩៦២​សហ​វ​.​ប្រក​ ចុះ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៤​ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ មាន​ឯកឧត្តម​បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ជា​រដ្ឋមន្ត្រី​ ត្រូវ​បាន​កំណត់​ជា​២​តំបន់​ គឺ​ ៖​ តំបន់​ I​ (​មាន​ខណ្ឌដូនពេញ​ ខណ្ឌ​៧​មក​រា​ ខណ្ឌចំការមន​ និង​ខណ្ឌទួលគោក​)​ និង​តំបន់​ II​ (​មាន​ខណ្ឌមានជ័យ​ ខណ្ឌ​ច្បារ​អំពៅ​ ខណ្ឌ​ប្ញ​ស្សី​កែវ​ ខណ្ឌ​ជ្រោយចង្វា​ ខណ្ឌដង្កោ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ខណ្ឌ​សែន​សុខ​ និង​ខណ្ឌ​ព្រែក​ព្នៅ​)​ ។​

​សូម​ប្រិ​យ​មិត្ត​អ្នក​អាន​មេត្តា​ស្វែង​យល់​អំពី​តម្លៃ​អចលនទ្រព្យ​សម្រាប់​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ក្នុង​តំបន់​ I​ នៅ​រាជធានី​ភ្នំពេញ​ ដូច​ខាងក្រោម​ ៖​

Tax-4-In-Phnom-Penh (1) Tax-4-In-Phnom-Penh (2)

Filed in: Feature, ព័ត៌មានជាតិ, សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.