ឯកឧត្តម ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)អាណត្តិទី១ថ្មី កើតចេញតាមស្មារតីច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៣១៥/០០២ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ មានប្រភពមកពីអតីតនាយកអង្គការ NICFEC ត្រូវបានតែងតាំងជាអ្នកនាំពាក្យរបស់ គ.ជ.ប ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ម្សិលមិញនេះ ។
គួរបញ្ជាក់ជូនដែរថា ចាប់តាំងពីសមាសភាព គ.ជ.ប អាណត្តិទី១ថ្មីទាំង៥នាក់បានចូលកាន់មុខតំណែងកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥កន្លងមកនោះ គឺ គ.ជ.ប នៅរក្សាទុកឯកឧត្តម ទេព នីថា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ចាស់ដដែលនៅឡើយ ៕