ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

មេ​សហជីព​សេរី​កម្មករ​ប្រាប់​ទូត​ជប៉ុន​ករណី​អំពើ​ហិង្សា​មក​លើ​ថ្នាក់ដឹកនាំ​និង​សមាជិក​សហជីព​នៅ​រោងចក្រ​ Hirota

​នៅ​ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០១៥​នេះ​ លោក​ ជា​ មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​ជូន​ឯកឧត្តម​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​លើក​ឡើង​អំពី​ករណី​ការ​ប្រើប្រាស់​អំពើ​ហិង្សា​មក​លើ​ថ្នាក់ដឹកនាំ​ និង​សមាជិក​សហជីព​សេរី​កម្មករ​នៃ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួយ​ឈ្មោះ​ហ៊ី​រ៉ូ​តា​(​ខេ​ម​បូ​ឌា​)​ ហ្គា​មេន​ "Hirota​ (Cambodia)​ Garment​ Co.,​ Ltd."​ មាន​ទីតាំង​ឋិត​នៅ​ភូមិ​ចំបក់​ ឃុំ​វ​ល្លិ៍​ស​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ដែល​មាន​ថៅកែ​ជា​ជនជាតិ​ជប៉ុន​ឈ្មោះ​ Hirota​ Takaaki​ ព្រមទាំង​បាន​ស្នើ​សុំ​ឯកឧត្តម​ ឯកអគ្គរាជទូត​ជប៉ុន​អន្តរាគមន៍​ទៅ​និយោជក​រោងចក្រ​ Hirota​ ឲ្យ​បញ្ឈប់​នូវ​សកម្មភាព​ប្រើប្រាស់​អំពើ​ហិង្សា​មក​លើ​ថ្នាក់ដឹកនាំ​ និង​សមាជិក​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ ដើម្បី​ឈាន​ទៅ​បង្ក​នូវ​បរិយាកាស​ និង​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ អនុលោម​តាម​ច្បាប់​ស្តី​ពី​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើង​វិញ​ ។​

​លិខិត​របស់​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​គោរព​ជូន​ឯកឧត្តម​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​តទៅ​ ៖​

Hirota-Factory-Letter Hirota-Factory-Letter-1 Hirota-Factory-Pic

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.