ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

បើក​មន្ទីរ​សារការី​នៅ​កម្ពុជា​ត្រូវ​តម្កល់​លុយ​៦០០​លាន​រៀល​នៅ​ធនាគារជាតិ​

​យោង​តាម​តម្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ ចាប់តាំងពី​មិន​ទាន់​មាន​ក្រមរដ្ឋប្បវេណី​ និង​ក្រោយ​មាន​ក្រមរដ្ឋប្បវេណី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/១២០៧/០៣០​ ចុះ​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០០៧​ ព្រមទាំង​ក្រោយ​មានច្បាប់​ស្តី​ពី​ការ​អនុវត្ត​ក្រមរដ្ឋប្បវេណី​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៥១១/០០៧​ ចុះ​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០១១​មក​ បាន​ចេញ​អនុក្រឹត្យ​បង្កើត​មន្ទីរ​សារការី​នៅ​កម្ពុជា​មាន​ចំនួន​យ៉ាងតិច​៥​រួច​ហើយ​ គឺ​រួម​មាន​ ៖​ ១-​មន្ទីរ​សារការី​ បែន​សុ​ន​ សម័យ​ មាន​លោក​មេធាវី​ បែន​សុ​ន​ សម័យ​ អត្តលេខ​០៥៤​ ជា​ប្រធាន,​ ២-​មន្ទីរ​សារការី​ អេ​ច​ ប៊ី​ អេស​(H.B.S​ Notary​ Public)​ សរសេរ​កាត់​ថា​ (​អ​.​ប​.​អ.ស​-H.B.S.N)​ មាន​លោក​មេធាវី​ លី​ តៃ​សេង​ អត្តលេខ​៤៨៩​ ជា​ប្រធាន​, ៣-​មន្ទីរ​សារការី​វាណិជ្ជ​ និង​សហ​ភាតា​(Vinick​ and​ Associates​ Notary​ Public)​ សរសេរ​កាត់​ថា​ (​ម​.​ស​.​វ​-V&A​ Notary)​ មាន​ឯកឧត្តម​ ឈ​ន​ ព្រលឹង​ ជា​ប្រធាន​,​ ៤-​មន្ទីរ​សារការី​ខេមរា​(Khemara​ Notary​ Public)​ មាន​លោក​មេធាវី​ ហួត​ ហាក់​ អត្តលេខ​៤២០​ ជា​ប្រធាន​,​ ៥-​មន្ទីរ​សារការី​នីតិ​និរន្តរ៍​(Nitei​ Niron​ Notary​ Public)​សរសេរ​កាត់​ថា​ (​ម​.​ស​.​ន​.​ន​-N&N​ Notary​ Public)​ មាន​លោក​មេធាវី​ ស៊ុន​ សំណាង​ អត្តលេខ​៧៥៧​ ជា​ប្រធាន​ ។​ល​។​

​ការ​បង្កើត​មន្ទីរ​សារការី​ H.B.S.N,​ មន្ទីរ​សារការី​ V&A,​ មន្ទីរ​សារការី​ Khemara​ និង​មន្ទីរ​សារការី​ N&N​ នា​ពេល​កន្លង​មក​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​តម្រូវ​ឲ្យ​ដាក់​ប្រាក់​តម្កល់​ចំនួន​៦០០​លាន​រៀល​(​ប្រមាណ​១៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​)​ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ សម្រាប់​ការ​ធានា​ទទួលខុសត្រូវ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​ ។​

​គ្រប់​មន្ទីរ​សារការី​ដែល​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​ មាន​តួនាទី​និង​ភារកិច្ច​ប្រហាក់ប្រហែល​គ្នា​ ដូច​តទៅ​ ៖​ -ទទួល​ធ្វើ​កិច្ចសន្យា​ ឬ​លិខិតគតិយុត្ត​ទាំងឡាយ​ដែល​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល​គ្រប់​ប្រភេទ​ត្រូវការ​ ។​ -​ផ្តល់​ប្រឹក្សា​យោបល់​ចំពោះ​កិច្ចការ​ពាណិជ្ជកម្ម​ វិនិយោគ​ កិច្ចការ​គ្រួសារ​ និង​ការ​គ្រប់គ្រង​ចាត់ចែង​ទ្រព្យសម្បត្តិ​ ។​ -​ផ្តល់​ការ​បញ្ជាក់​សុពលភាព​ចំពោះ​ការ​បង្កើត​ ឬ​កែប្រែ​លក្ខន្តិកៈ​ក្រុមហ៊ុន​ និង​នីតិបុគ្គល​គ្រប់​ប្រភេទ​ ។​ -​ផ្តល់​យថាភូត​ដល់​លិខិតគតិយុត្ត​ ឬ​កិច្ចសន្យា​ ឬ​ឯកសារ​បកប្រែ​ទាំងឡាយ​តាម​ច្បាប់​តម្រូវ​ ឬ​តាម​ការ​ស្នើ​សុំ​របស់​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល​គ្រប់​ប្រភេទ​ ។​ -​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​អនុវត្តន៍​ធ្វើការ​អនុវត្ត​ដោយ​បង្ខំ​នូវ​លិខិតគតិយុត្ត​ ឬ​កិច្ចសន្យា​ដែល​ទទួល​បាន​យថាភូត​ពី​សារការី​ ។​ -​ទទួល​បញ្ជាក់​ការ​ចម្លង​ត្រឹមត្រូវ​តាម​ច្បាប់​ដើម​នូវ​រាល់​លិខិតគតិយុត្ត​ ឬ​កិច្ចសន្យា​នានាតាមច្បាប់តម្រូវ ឬតាមការស្នើសុំរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលគ្រប់​ប្រភេទ​ ។​ -​បញ្ជាក់​ធានា​ហត្ថលេខា​ និង​កាលបរិច្ឆេទ​នៃលិខិត​គតិ​យុ​ត្ត​ ឬ​កិច្ចសន្យា​នានា​ ។​ -​ធ្វើ​សំណើ​ចុះបញ្ជី​ ឬ​ចុះហត្ថលេខា​ចារឹក​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ ។​ -​ទទួល​តម្កល់​ និង​រក្សា​ទុក​ច្បាប់​ដើម​នៃ​កិច្ចសន្យា​ លិខិត​ឯកតោភាគី​ផ្សេងៗ​ មរតកសាសន៍​ និង​លិខិត​ស្នាម​គ្រប់​ប្រភេទ​ ។​ -​ចេញ​ច្បាប់​ចម្លង​នៃ​លិខិតយថាភូត​ ។​ -ទទួល​ធ្វើ​កិច្ចសន្យា​ផ្សេងៗ​ទៀត​ដែល​អនុញ្ញាត​ដោយ​ច្បាប់​ និង​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​…៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.