ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

ប៉េ​អឹ​ម​ផ្ទៃ​ប្រទេស​មាន​មេបញ្ជាការ​រង​រហូត​ដល់​ជិត​២០​នាក់​ ចាប់តាំងពី​ផ្កាយ​១​ដល់​ផ្កាយ​៣

​គិត​ត្រឹម​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៥​ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែល​មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ ជា​មេបញ្ជាការ​ រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយ​នោះ​ មាន​មេបញ្ជាការ​រង​ចំនួន​១៦​នាក់​ ដែល​មាន​ឋានន្តរស័ក្តិ​ចាប់ពី​ថ្នាក់​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​រហូត​ដល់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ដើម្បី​ជំនួយ​ឲ្យ​មេបញ្ជាការ​ ។​

​កាលពី​ថ្ងៃ​ទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​ចេញ​សេចក្តីសម្រេច​មួយ​ធ្វើការ​បែងចែក​ភារកិច្ច​ជូន​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទាំង​១៦​នាក់​ ដូច​ខាងក្រោម​ ៖

១-​ឧត្តមសេនីយ៍ឯក​ វង្ស​ ពិ​សេន​ មេបញ្ជាការ​រង​និង​ជា​នាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​ប្រតិបត្តិការ​។​
២-​ឧត្តមសេនីយ៍ឯក​ តេ​ង​ ឈួ​ន​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​កសាង​កម្លាំង​ ។​
៣-​ឧត្តមសេនីយ៍ឯក​ ប្រាក់​ សិទ្ធិ​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​បុគ្គលិក​ ។​
៤-​ឧត្តមសេនីយ៍ឯក​ ស៊ិ​ន​ សូ​ផា​ន្នី​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​យុត្តិធម៌​និង​អធិការកិច្ច​បច្ចេកទេស​។​
៥-​ឧត្តមសេនីយ៍ឯក​ យ៉ា​ គឹ​ម​អ៊ី​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ។​
៦-​ឧត្តមសេនីយ៍ទោ​ សេង​ សុង​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​ព័ស្តុភារ​ និង​បច្ចេកទេស​ ។​
៧-​ឧត្តមសេនីយ៍ទោ​ ទៀវ​ ប៊ុ​ន​ខេ​ង​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​សម្ភារៈ​បច្ចេកទេស​ ។​
៨-​ឧត្តមសេនីយ៍ទោ​ ន​ន្ទ​ សុខា​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​សណ្តាប់ធ្នាប់​ និង​ការពារ​ឥស្សរជន​ ។​
៩-​ឧត្តមសេនីយ៍ទោ​ រ័​ត្ន​ ស្រ៊ា​ង​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ។​
១០-​ឧត្តមសេនីយ៍ទោ​ វៀត​ ថា​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​បច្ចេកទេស​សន្តិសុខ​ ។​
១១-​ឧត្តមសេនីយ៍ទោ​ ស៊ុន​ ប៊ុ​ន​ស័ក្តិ​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​អចលនទ្រព្យ​ និង​សំណង់​ ។​
១២-​ឧត្តមសេនីយ៍ទោ​ ភួង​ ស៊ី​ភិន​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​ផែនការ​ប្រតិបត្តិការ​ ។​
១៣-​ឧត្តមសេនីយ៍ទោ​ ហុង​ វិ​ណុ​ល​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​ព័ត៌មាន​ និង​សន្តិសុខ​ ។​
១៤-​ឧត្តមសេនីយ៍ទោ​ ជា​ សា​រិ​ន​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ។​
១៥-​ឧត្តមសេនីយ៍ត្រី​ ម៉​ន​ សា​ម៉ុ​ន​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​ហ្វឹកហ្វឺន​ និង​សាលា​ ។​
១៦-​ឧត្តមសេនីយ៍ត្រី​ អន​ សុ​ខុន​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ទទួល​ការងារ​ជំនួយ​មនុស្សធម៌​ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​ ។​

​ក្រៅពី​ការ​បែងចែក​ភារកិច្ច​ដូច​មាន​ចែង​ខាងលើ​ មេបញ្ជាការ​រង​ទាំងនោះ​ត្រូវ​ទទួលខុសត្រូវ​បំពេញការងារ​មួយ​ចំនួន​ទៀត​តាម​ការ​ប្រគល់​ភារកិច្ច​ជាក់ស្តែង​របស់​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ។​

​ក្នុង​ចំណោម​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទាំង​១៦​នាក់​ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​មេបញ្ជាការ​រង​ចំនួន​២​នាក់​ គឺ​លោក​ឧត្តមសេនីយ៍ទោ​ រ័​ត្ន​ ស្រ៊ា​ង​ កាន់​តួនាទី​ត្រួត​ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ និង​លោក​ឧត្តមសេនីយ៍ទោ​ ន​ន្ទ​ សុខា​ ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ក្រុមការងារ​ចុះ​រៀបចំ​កិច្ចការ​សន្តិសុខ​ និង​សុវត្ថិភាព​ផ្ទាល់​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​ជា​ភរិយា​នាយក​រដ្ឋមន្ត្រី​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.