ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី ទាំង៩នាក់ រួមមាន៖ ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន, ឯកឧត្តម គួយ ប៊ុនរឿន អនុប្រធាន និងសមាជិកចំនួន ៧នាក់ទៀតគឺ ឯកឧត្តម មាន សទិ, ឯកឧត្តម រ៉ុង ឈុន, ឯកឧត្តម ឌុច សុន, ឯកឧត្តម ហ៊ីង ធីឫទ្ធិ, ឯកឧត្តម ឯម សូផាត, លោកជំទាវ តែ ម៉ានីរ៉ុង និងឯកឧត្តម ហង្ស ពុទ្ធា បានធ្វើសច្ចាប្រណិធានរួចហើយ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥នេះ នៅព្រះបរមរាជវាំងមុនចូលកាន់តំណែងជាផ្លូវការ។
តាមការជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥ កន្លងទៅបានឲ្យដឹងថា សមាសភាព គ.ជ.ប ថ្មី ទាំង៩នាក់ នឹងចូលកាន់តំណែងជាផ្លូវការជំនួសសមាសភាព គ.ជ.ប ចាស់នៅវេលាព្រឹកនាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ ខាងមុខ ពោលគឺមុនរយៈពេល១ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ គ.ស ២០១៥ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៥៕