លោកស្រី ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន អាយុ៣២ឆ្នាំ អតីតជាសិល្បការិនី និងបច្ចុប្បន្នត្រូវជាភរិយារបស់លោកឧកញ៉ា គិត ម៉េង មហាសេដ្ឋីស្រុកខ្មែរដ៏ល្បីឈ្មោះ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ បានដាក់ពាក្យបណ្តឹងមួយច្បាប់គោរពជូនឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយប្តឹងជនដែលក្លែងបន្លំយកឈ្មោះ និងរូបថតលោកស្រី ព្រមទាំងក្រុមគ្រួសារដាក់ធ្វើជា Page Facebook សរសេរពាសវាលពាសកាលអនាធិបតេយ្យធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះលោកស្រី និងក្រុមគ្រួសារយ៉ាងខ្លាំង និងជាពិសេសសរសេររិះគន់ទៅលើរាជរដ្ឋាភិបាលទៀតផង។
គេមិនទាន់ដឹងថា មេប៉ូលិសស្រុកខ្មែរនឹងចាត់វិធានការយ៉ាងណាទៅលើពាក្យបណ្តឹងរបស់លោកស្រី ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ជាភរិយារបស់មហាសេដ្ឋី គិត ម៉េង នោះទេ ខណៈ Page Facebook ក្លែងក្លាយដែលលោកស្រី ម៉ៅ ចំណាន ចោទប្រកាននោះត្រូវបានលុបចោលពីបណ្តាញព័ត៌មានសង្គម Facebook បាត់ទៅហើយ៕