កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ ស្ត្រីពាក់អាវយឺតពណ៌លឿងខ្ចីម្នាក់បាន Post រូបថតរបស់នាង ដែលបានថតឈរបង្ហាញអំពីសេចក្តីសប្បាយក្នុងអារម្មណ៍របស់នាងនៅលើស្ពានអ្នកលឿង ឬហៅថា ស្ពានត្សឹបាសា «Spien Tsubasa» ដែលទើបសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា ដោយដាក់ចំណងជើងថា «ស្ពានអ្នកលឿងពិតជាស្អាតមែន» ខណៈក៏មានការរិះគន់មិនស្ទើរដែរ។
ប្រិយមិត្តអ្នកលេង Facebook មួយចំនួនបាន Comment របៀបរិះគន់ថា បើជាស្ត្រីខ្មែរ ការណ៍ដែលពាក់អាវយឺតសំយ៉េះសម្ញែងបញ្ចេញក្បាលពោះ និងរន្ធផ្ចិតនៅកណ្តាលវាលលើស្ពានអ្នកលឿងដូច្នេះ ទោះបីជាអាវមានពណ៌លឿងក៏ដោយ គឺវាធ្វើឲ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្លួនឯង និងកិត្យានុភាពវប្បធម៌ខ្មែរទៅវិញទេ។
ដោយឡែកអ្នកលេង Facebook ខ្លះទៀតបាន Comment របៀបលែបខាយថា «ស្ត្រីពាក់អាវលឿង ស្អាតជាងស្ពានអ្នកលឿង» ៕