ថ្ងៃ អាទិត្យ ទី ០៣ ខែ កក្កដា ឆ្នាំ ២០២២

សារ​ជូនពរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ឆ្នាំមមែ​ សប្តស័ក​ ព​.​ស​ ២៥៥៩​ គ​.​ស​ ២០១៥

 

​ទីចាត់ការ​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ (WWW.DTN7.COM)​ សូម​ប្រសិទ្ធិ៍​ពរ​ជ័យ​បវរ​មហាប្រសើរ​ ថ្វាយ​ និង​ជូន​ចំពោះ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ​ទាំងអស់​ សូម​មាន​ព្រះ​បញ្ញាញាណ​ថ្មី​ ប្រាជ្ញា​ស្មារតី​ភ្លឺ​ថ្លា​ ដើម្បី​បាន​ដឹកនាំ​កម្ពុជា​ឲ្យ​ឈាន​ឆ្ពោះទៅ​រក​នីតិរដ្ឋ​ សិទ្ធិ​ សេរីភាព​ ប្រជាធិបតេយ្យ​ និង​អភិវឌ្ឍន៍​រីក​ចម្រើន​រុងរឿង​ជា​និច្ច​និរន្តរ៍​ ។​

​សូម​ជូនពរ​អស់លោក​អ្នក​អាន​ទាំងអស់​ដែល​បាន​គាំទ្រ​ទាំង​ស្មារតី​ ទាំង​សម្ភារៈ​នៃ​ការ​ផ្សព្វផ្សាយ​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ សូម​ឲ្យ​បារមី​នៃ​ទេវតា​ឆ្នាំ​ថ្មី​ ឆ្នាំមមែ​ សប្តស័ក​ ជួយ​បីបាច់​ថែរក្សា​អស់លោក​បាន​ជួប​ប្រទះ​តែ​នឹង​សុខភាព​ល្អ​បរិបូរណ៍​ កម្លាំង​ពលំ​មាំមួន​ ប្រាជ្ញា​វាងវៃ​ និង​បាន​ប្រកបដោយ​ពុទ្ធ​ពរ​ទាំង​៥​ប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ និង​បដិភាណៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ។​

​សូម​ទេវតា​ឆ្នាំ​ថ្មី​ ជួយ​អភិបាល​ គ្រប់គ្រង​រក្សា​ និង​ប្រសិទ្ធិ៍​ពរ​ជ័យ​ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ឲ្យ​មាន​សមាន​ចិត្តជា​កុសល​ យោគយល់​គ្នា​ សន្តោស​ប្រណី​គ្នា​ សាមគ្គី​ រួមសុខ​ រួមទុក្ខ​ ជាម​ហា​គ្រួសារ​តែ​មួយ​នៅ​លើ​ទឹកដី​មាតុភូមិ​អង្គរ​ជាទី​ស្នេហា​ ដោយ​សេចក្តីសុខ​ក្សេមក្សាន្ត​ ប្រកបដោយ​កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ​តរៀង​ទៅ​ ។​

​ក្រាប​បង្គំ​ទូល​ថ្វាយ​ និង​ គោរព​ជូនពរ​ពី​ នាយក​គ្រប់គ្រង​ និង​សហការី​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ទាំងអស់​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.