ថ្ងៃ ចន្ទ ទី ១០ ខែ ឧសភា ឆ្នាំ ២០២១

រថយន្ត​ទំនើប​របស់​អភិបាល​ខណ្ឌ​៧​មក​រា​ចងកំហឹង​នឹង​របង​សាលា​រាជធានី​ភ្នំពេញ​ ក្រោយ​ចេញពី​ប្រជុំ​

​ទំនងជា​កំហុស​បច្ចេកទេស​បើកបរ​ ទើប​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ Lexus​ 470​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2W-6999​ របស់​លោក​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​៧​មក​រា​ ជ្រុល​ចង្កូត​បុក​ពេញទំហឹង​ទៅ​លើ​របង​ខ្លោងទ្វារ​ចេញ​-​ចូល​សាលា​រាជធានី​ភ្នំពេញ​ ឋិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ក្រោយ​ចេញពី​ប្រជុំ​នៅ​សាលា​រាជធានី​ភ្នំពេញ​រួច​ នៅ​វេលា​ម៉ោង​១១​ព្រឹក​ នា​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៥​នេះ​ បណ្តាល​ឲ្យ​លោក​អភិបាល​ខណ្ឌ​៧​មក​រា​រង​របួសស្រាល​ និង​លោកនាយក​រដ្ឋបាល​សាលា​ខណ្ឌ​៧​មក​រា​រង​របួសធ្ងន់​ ព្រមទាំង​រថយន្ត​ទទួល​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ រថយន្ត​បង្ក​ដែល​ចងកំហឹង​នឹង​របង​ខ្លោងទ្វារ​សាលា​រាជធានី​ភ្នំពេញ​ក្រោយ​ចេញពី​ប្រជុំ​នោះ​ គឺជា​រថយន្ត​របស់​លោក​ លី​ម​ សុភា​ ជា​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​ ក្រោយ​ពេល​កើតហេតុ​ មនុស្ស​ដែល​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ និង​រថយន្ត​បង្ក​ត្រូវ​បាន​មន្ត្រី​សាលា​ខណ្ឌ​៧​មក​រា​ចាត់ការ​យក​ទៅ​ជួសជុល​ជូន​មេ​របស់​ខ្លួន​ជា​អភិបាល​ខណ្ឌ​៧​មក​រា​យ៉ាង​ដុតដៃដុតជើង​ដែរ​ ៕​

Car-7-Makara Car-7-Makara-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.