ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

ស្នើ​សុំ​ចូលសញ្ជាតិ​ខ្មែរ​ត្រូវ​បង់ថ្លៃ​២​លាន​រៀល​ ជូន​សេវា​រដ្ឋបាល​ក្រសួងមហាផ្ទៃ​

​អនុលោម​តាម​ស្មារតី​ប្រកាស​អន្តរក្រសួង​លេខ​៣៦៦៦​ប្រក​ ចុះ​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០១៥​ ស្តី​ពី​ការ​ផ្តល់​សេវា​រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ​ រវាង​ក្រសួងមហាផ្ទៃ​ មាន​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង​ ជា​រដ្ឋមន្ត្រី​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ មាន​ឯកឧត្តម​បណ្ឌិត​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ ជា​រដ្ឋមន្ត្រី​ ដែល​មាន​ប្រសិទ្ធភាព​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០១៥​តទៅ​នោះ​ បាន​កំណត់​ថា​ ការ​ស្នើ​សុំ​ចូលសញ្ជាតិ​ខ្មែរ​ត្រូវ​បង់ថ្លៃ​ចំនួន​២​លាន​រៀល​ ជូន​សេវា​រដ្ឋបាល​ក្រសួងមហាផ្ទៃ​ នៅ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​ ដោយ​រយៈពេល​ផ្តល់​សេវា​(​ថ្ងៃ​ធ្វើការ​)​មិន​កំណត់​ និង​មាន​សុពលភាព​អចិន្ត្រៃយ៍​ ។​ រីឯ​ ការ​ស្នើ​ទាមទារ​សញ្ជាតិ​ខ្មែរ​ និង​ការ​ស្នើ​សុំ​លះបង់​សញ្ជាតិ​ខ្មែរ​ ត្រូវ​បាន​គិត​តម្លៃ​សេវា​ដូច​ខាងក្រោម​ ៖

-​ការ​ស្នើ​សុំ​ទាមទារ​សញ្ជាតិ​ខ្មែរ​ ត្រូវ​បង់ថ្លៃ​សេវា​ចំនួន​៤០​ម៉ឺន​រៀល​ ដោយ​រយៈពេល​ផ្តល់​សេវា​(​ថ្ងៃ​ធ្វើការ​)​មិន​កំណត់​ និង​មាន​សុពលភាព​អចិន្ត្រៃយ៍​ ។​

-​ការ​ស្នើ​សុំ​លះបង់​សញ្ជាតិ​ខ្មែរ​ ត្រូវ​បង់ថ្លៃ​សេវា​ចំនួន​៣០​ម៉ឺន​រៀល​ ដោយ​រយៈពេល​ផ្តល់​សេវា​(​ថ្ងៃ​ធ្វើការ​)​មិន​កំណត់​ និង​មាន​សុពលភាព​អចិន្ត្រៃយ៍​ ។​

​ដោយឡែក​ ការ​ស្នើ​សុំ​រៀប​អាពាហ៍ពិពាហ៍​របស់​ជនបរទេស​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ ត្រូវ​បង់ថ្លៃ​សេវា​ចំនួន​៨៥​ម៉ឺន​រៀល​ ដោយ​រយៈពេល​ផ្តល់​សេវា​(​ថ្ងៃ​ធ្វើការ​)​មាន​ចំនួន​២៣​ថ្ងៃ​ និង​មាន​សុពលភាព​អចិន្ត្រៃយ៍​ ។​

​សូម​បញ្ជាក់​ជូន​ថា​ រាល់​ការ​ទាមទារ​តម្លៃ​សេវា​លើស​ពី​ការ​កំណត់​ខាងលើ​នេះ​ ត្រូវ​ចាត់​ទុក​ថា​ ជា​អំពើ​ពុក​រលួយ​ និង​ជា​កំហុសឆ្គង​របស់​មន្ត្រី​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.