ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

ស្ពាន​អ្នក​លឿង​ ឬ​ហៅ​ថា​ស្ពាន​ត្សឹ​បា​សា​(Spien​ Tsubasa)​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ខានស្អែក​

​នៅ​ថ្ងៃ​ចន្ទ​ ទី​០៦​ ខែមេសា​ ឆ្នាំ​២០១៥​ខានស្អែក​នេះ​ ស្ពាន​អ្នក​លឿង​ ឬ​ហៅ​ថា​ ស្ពាន​ត្សឹ​បា​សា​(Spien​ Tsubasa)​ ដែល​ជា​ស្ពាន​វែង​ជាងគេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ លាតសន្ធឹង​កាត់​ទន្លេមេគង្គ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ និង​សាងសង់​ឡើង​ក្រោម​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ អស់​ទឹកប្រាក់​ចំនួន​១២៧​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ​ នឹង​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ព្រមទាំង​តំណាង​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ ។​

​ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ស្ពាន​អ្នក​លឿង​ ឬ​ហៅ​ថា​ ស្ពាន​ត្សឹ​បា​សា​(Spien​ Tsubasa)​នេះ​ ត្រូវ​បាន​ភាគី​កម្ពុជា​ និង​ភាគី​ជប៉ុន​រំពឹង​ទុក​ថា​ នឹង​អាច​ជួយ​លើក​ស្ទួយ​វិស័យ​គមនាគមន៍​ និង​ការ​ដឹក​ជញ្ជូន​រវាង​ត្រើយ​ទាំង​សងខាង​នៃ​ទន្លេមេគង្គ​ ហើយនឹង​អាច​ជំរុញ​កំណើន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា​ និង​តំបន់​ទន្លេមេគង្គ​ជា​សមាជិក​អាស៊ាន​ផង​ដែរ​ ៕​

Tsubasa_Opening_Brochure_KH_LV10-4Tsubasa_Opening_Brochure_KH_LV10-2

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.