ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

ល្បិច​កល​ ឬ​វិធីសាស្ត្រ​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ដន្លងដងស្នែង​បុរស​ខ្លាំង​ក្នុងការលួងចិត្ត និងប្រើប្រាស់មេធាវីកម្ពុជា

​មុន​ពេល​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ដន្លងដងស្នែង​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើ​សច្ចាប្រណិធាន​ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​៣៤៨​ នា​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០០៤​ ជំនាន់​លោក​មេធាវី​ គី​ តិច​ អត្តលេខ​១៥៦​ ធ្វើ​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​៥​ ព្រមទាំង​បុរស​ខ្លាំង​ក៏​បាន​ធ្វើ​សច្ចាប្រណិធាន​ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​៣៥០​ ដំណាលគ្នា​នឹង​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ដែរ​នោះ​ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ បាន​ផ្តួចផ្តើម​គំនិត​ឲ្យ​មាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ជា​ប្រធាន​ ចាប់តាំងពី​ដើមឆ្នាំ​១៩៩៤(​ក្រោយមក​កែសម្រួល​នៅ​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០០៤)​ និង​បង្កើត​ឲ្យ​មាន​មេធាវី​រាជរដ្ឋាភិបាល​(​ពី​មុន​បង្កើត​ជា​អគ្គមេធាវី​រាជរដ្ឋាភិបាល​)​ តាំងពី​ដើមឆ្នាំ​២០០៥​មក​ម្ល៉េះ​ ដោយ​ប្រមែប្រមូល​មេធាវី​ជា​ច្រើន​ដែល​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ឲ្យ​មក​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​មេធាវី​រាជរដ្ឋាភិបាល​ មា​នទី​តាំងនៅ​ក្នុង​ទីស្តីការគណៈរដ្ឋមន្ត្រី​ តែងតាំង​ឲ្យ​មាន​ឋានៈ​ជា​ឯកឧត្តម​ជា​ហូរហែ​ ។​

​ក្រោយមក​ យោង​តាម​សំណើ​របស់​លោក​មេធាវី​ គី​ តិច​ អតីត​ប្រធាន​គណៈមេធាវី​ដ៏​ចម្រូងចម្រាស​នោះ​ នៅ​ចុងឆ្នាំ​២០០៦​ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ដែល​បាន​ក្លាយជា​សមាជិក​គណៈមេធាវី​រួច​ហើយ​ និង​ក្នុង​នាម​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ផង​ បាន​ចេញ​សេចក្តីសម្រេច​មួយ​លេខ​១៣៤​សរ​.​អ​ជ​ដ​ ចុះ​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០០៦​ ទទួលស្គាល់​លោក​-​លោកស្រី​-​នាង​កញ្ញា​មេធាវី​ចំនួន​៤៥​នាក់​ ជា​មេធាវី​ប្រចាំ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ។​ លើស​ពី​នេះ​ ក៏​បាន​ទទួលស្គាល់​មេធាវី​ចំនួន​១៤​នាក់​ជា​មេធាវី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ដែរ​(​កាល​ណោះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​មាន​ឯកឧត្តម​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ តែ​ឋិត​នៅ​ក្រោម​ឱវាទ​ផ្ទាល់​ទីស្តីការគណៈរដ្ឋមន្ត្រី​)​ ។​

​មេធាវី​ប្រចាំ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជំនាន់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ធ្វើ​ជា​ប្រធាន​ ដែល​មាន​ចំនួន​ច្រើន​សំពីងសំពោង​ដូច​ប្រុង​បង្កជម្លោះ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​នោះ​ រួម​មាន​ ៖​ ១-​លោក​មេធាវី​ ផ​ន​ បញ្ញា​ អត្តលេខ​៣៦១(​បច្ចុប្បន្ន​មរណភាព​)​ ២-​លោក​មេធាវី​ ឌី​ម​ ឈុ​ន​ឡេ​ង​ អត្តលេខ​២៩០,​ ៣-​លោក​មេធាវី​ សួ​ស​ សា​មឿ​ន​ អត្តលេខ​២៨៤,​ ៤-​លោក​មេធាវី​ ទូច​ ធី​រិ​ទ្ធ​ អត្តលេខ​៤៧៥,​ ៥-​លោក​មេធាវី​ ជា​ សុ​ភ័ក្ត្រ​ អត្តលេខ​៣៨២,​ ៦-​លោក​មេធាវី​ ខៀវ​ សំបូរ​ អត្តលេខ​៣៧៣,​ ៧-​លោក​មេធាវី​ ឃូ​ ឡុ​ង​ អត្តលេខ​២៥២,​ ៨-​លោក​មេធាវី​ សាំង​ វណ្ណៈ​ អត្តលេខ​៣៥៧,​ ៩-​លោក​មេធាវី​ សាន់​ ជួយ​ អត្តលេខ​២៩៩,​ ១០-​លោក​មេធាវី​ ច័ន្ទ​ រ៉ា​ពិសិដ្ឋ​ អត្តលេខ​៣៨៤,​ ១១-​លោក​មេធាវី​ ចាន់​ វណ្ណៈ​ អត្តលេខ​៣៦២,​ ១២-​លោក​មេធាវី​ កោ​ លី​ឃ​ន​ អត្តលេខ​៣៩៧,​ ១៣-​លោក​មេធាវី​ ខៀវ​ វ៉ា​ន​ អត្តលេខ​៣៧៤,​ ១៤-​លោក​មេធាវី​ អិន​ វ៉ា​ន​ឈ​ន​ អត្តលេខ​៣៥១(​បច្ចុប្បន្ន​មរណភាព​)​ ១៥-​លោក​មេធាវី​ ទិ​ត​ សុខ​វ​ណ្ណា​ អត្តលេខ​៣៥២,​ ១៦-​លោក​មេធាវី​ ឈ​ន​ សុ​ភាន​ អត្តលេខ​៣៥៣,​ ១៧-​លោក​មេធាវី​ វង្ស​ មុ​នាថ​ អត្តលេខ​៤០៣,​ ១៨-​លោក​មេធាវី​ ហង់​ សំ​អន​ អត្តលេខ​៣៩៨,​ ១៩-​លោក​មេធាវី​ សៅ​ នឿ​ន​ អត្តលេខ​៣៧៥,​ ២០-​លោក​មេធាវី​ យឹ​ម​ វិស្សុត​ អត្តលេខ​៣៨០,​ ២១-​លោក​មេធាវី​ ពេ​ជ​ វិសាល​ អត្តលេខ​១៩៦,​ ២២-​លោក​មេធាវី​ កុយ​ វាសនា​ អត្តលេខ​៣៨៣,​ ២៣-​លោក​មេធាវី​ ហ៊ី​ន​ ពិ​ណ្ណា​រិ​ទ្ធ​ អត្តលេខ​៤០១,​ ២៤-​លោក​មេធាវី​ ពេជ្រ​ គ​ន្ធា​វី​ អត្តលេខ​៣៥៨,​ ២៥-​លោក​មេធាវី​ គឹ​ម​ ហុង​សាន​ អត្តលេខ​៣៥៩,​ ២៦-​កញ្ញា​មេធាវី​ ឆឹង​ ច​ន្ថា​ អត្តលេខ​៣៧១,​ ២៧-​លោក​មេធាវី​ ឡុ​ង​ ប៊ា​ង​ អត្តលេខ​៣៧២,​ ២៨-​លោក​មេធាវី​ ថា​ន​ ថាវរៈ​ អត្តលេខ​៣៩១,​ ២៩-​លោក​មេធាវី​ ឡាយ​ ស្រ៊ី​វ​ អត្តលេខ​១៩៨,​ ៣០-​លោក​មេធាវី​ តាន់​ ម៉េ​ង​ស្រូ​យ​ អត្តលេខ​៣២៥,​ ៣១-​លោក​មេធាវី​ គូ​ន​ សា​រឿ​ន​ អត្តលេខ​៣៦៧,​ ៣២-​លោក​មេធាវី​ នួន​ ផានិត​ អត្តលេខ​៣៩២,​ ៣៣-​កញ្ញា​មេធាវី​ ទ្រី​ សំរស់​ អត្តលេខ​៤០៩,​ ៣៤-​លោក​មេធាវី​ គឹ​ង​ ចាន់​នឿ​ន​ អត្តលេខ​៣៦៤,​ ៣៥-​កញ្ញា​មេធាវី​ អ៊ុ​ង​ ស៊ី​ឡេ​ត​ អត្តលេខ​៤០៦,​ ៣៦-​លោក​មេធាវី​ ធុ​យ​ សុគន្ធ​ អត្តលេខ​៤២២,​ ៣៧-​កញ្ញា​មេធាវី​ ច័ន្ទ​ រាសី​ភ័ក្តិ​ អត្តលេខ​៤៣១,​ ៣៨-​លោក​មេធាវី​ សាន​តាំង​ ស៊ី​នឿ​ន​ អត្តលេខ​១៩៧,​ ៣៩-​លោកស្រី​មេធាវី​ ណេ​ត​ ថាវ​រី​ អត្តលេខ​០២០(​បច្ចុប្បន្ន​ជា​មេធាវី​ដែល​ត្រូវ​បាន​ហាមឃាត់​ការ​ប្រកប​វិជ្ជាជីវៈ​),​ ៤០-​លោកស្រី​មេធាវី​ គឹ​ម​ លី​ឡា​ អត្តលេខ​៤១៥,​ ៤១-​លោកស្រី​មេធាវី​ សែ​ គុត្ត​កូ​លា​ អត្តលេខ​៤០២,​ ៤២-​លោក​មេធាវី​ ចាប​ កែវ​ អត្តលេខ​៤១៨,​ ៤៣-​លោក​មេធាវី​ ដៀប​ គុយ​ឡាំ​ អត្តលេខ​៤១៩,​ ៤៤-​លោក​មេធាវី​ អ៊ឹម​ កុយ​ អត្តលេខ​១៧៨​ និង​៤៥-​លោកស្រី​មេធាវី​ យឹ​ម​ ថា​វី​ អត្តលេខ​៤២៤​ ។​

​មេធាវី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​កាល​ណោះ​ឋិត​នៅ​ក្រោម​ឱវាទ​ទីស្តីការគណៈរដ្ឋមន្ត្រី​ រួម​មាន​ ៖​ ១-​លោក​មេធាវី​ ខេ​ង​ លី​ អត្តលេខ​៤១០,​ ២-​លោក​មេធាវី​ ឈី​ សម្បត្តិ​ អត្តលេខ​២៩៨,​ ៣-​លោក​មេធាវី​ ច័ន្ទ​ វិចិត្រ​ អត្តលេខ​២៧៤,​ ៤-​លោក​មេធាវី​ សែ​ យូ​រ៉ា​ន់​ អត្តលេខ​២៥៨,​ ៥-​លោក​មេធាវី​ យិ​ច​ សមិទ្ធិ​ អត្តលេខ​៣៦០,​ ៦-​លោក​មេធាវី​ សោ​ បេង​ថា​រុណ​ អត្តលេខ​៤១២,​ ៧-​លោក​មេធាវី​ វង្ស​ ភក្តី​ អត្តលេខ​៣៦៣,​ ៨-​លោក​មេធាវី​ ខូ​វ​ ណា​រ៉ូ​ អត្តលេខ​៣០៧,​ ៩-​លោក​មេធាវី​ យ៉ោ​ក​ សម្បូណ៌​ អត្តលេខ​៤០៤,​ ១០-​លោក​មេធាវី​ ទិ​ត​ សា​វុ​ឌ្ឍី​ អត្តលេខ​៤១៦,​ ១១-​លោក​មេធាវី​ ថា​ន​ ផានិត​ អត្តលេខ​៤១៣,​ ១២-​លោក​មេធាវី​ កេង​ សុ​ម៉ា​ឡា​ អត្តលេខ​៥០៧,​ ១៣-​លោកស្រី​មេធាវី​ ស៊ា​ង​ បូ​រ៉ា​វី​ អត្តលេខ​១៦៥​ និង​១៤-​លោក​មេធាវី​ សាយ​ ប្រសិទ្ធ​ អត្តលេខ​២៦៨​ ។​ នេះ​មិន​ទាន់​និយាយ​ដល់​មេធាវី​មួយ​ចំនួន​ដែល​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​មាន​ឋានៈ​ជា​ឯកឧត្តម​ផង​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នក​តាមដាន​ដំណើរការ​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​ប្រមែប្រមូល​មេធាវី​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ឲ្យ​មក​ធ្វើ​ជា​មេធាវី​ប្រចាំ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ជា​មេធាវី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ជា​មេធាវី​រាជរដ្ឋាភិបាល​ ជា​អនុប្រធាន​ ឬ​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ គឺជា​ល្បិច​កល​ ឬ​ជា​វិធីសាស្ត្រ​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ក្នុង​ការ​លួង​ចិត្ត​ដល់​ក្រុម​មេធាវី​ដែល​ធ្លាប់​គាំទ្រ​លោក​មេធាវី​ គី​ តិច​ ធ្វើ​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​៥-៦​ និង​លោក​មេធាវី​ គី​ តិច​ អតីត​ប្រធាន​គណៈមេធាវី​ដ៏​ចម្រូងចម្រាស​ បាន​គាំទ្រ​ និង​បើកផ្លូវ​ឲ្យ​ថ្នាក់ដឹកនាំ​សំខាន់ៗ​មួយ​ចំនួន​ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដូច​ជា​បុរស​ខ្លាំង​ និង​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ខ្លួនឯង​ផ្ទាល់​តែ​ម្តង​ ។​ មិនតែប៉ុណ្ណោះ​ រូបភាព​នេះ​ក៏​ជា​វិធីសាស្ត្រ​បន្សុទ្ធកម្ម​សមាសភាព​មេធាវី​ដែល​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ សម្រាប់​ទុក​ប្រើប្រាស់​ផង​ដែរ​ ដោយ​មិន​ខ្ចី​ខ្វល់​នូវ​ផល​ប៉ះពាល់​ដល់​ការ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​មួយ​ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​នោះ​ឡើយ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.