ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

តើ​សមាជិក​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​អាណត្តិ​ទី​៥​ណាខ្លះ​ដែល​ទទួល​បានការ​តែងតាំង​ជា​អ្នកឧកញ៉ា​-​ឧកញ៉ា​ ?

​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ មាន​មន្ត្រីរាជការ​(​ទាំង​ស៊ី​វិល​ ទាំង​ប្រដាប់​អាវុធ​)​ មាន​អ្នកជំនួញ​…​។​ល​។​ ជា​ច្រើន​រហូត​ដល់​ជិត​១.០០០​នាក់​ ទទួល​បានការ​តែងតាំង​ជា​អ្នកឧកញ៉ា​ និង​ឧកញ៉ា​ ក្នុង​នោះ​ក៏​មាន​សមាជិក​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥(​ចាប់ពី​រដ្ឋលេខាធិការ​ឡើង​ទៅ​)​របស់​បុរស​ខ្លាំង​ផង​ដែរ​ ដែល​ទទួល​បានការ​តែងតាំង​ជា​អ្នកឧកញ៉ា​ និង​ឧកញ៉ា​ ហើយ​ខណៈ​នេះ​សារព័ត៌មាន​ដើម​ត្នោត​សូម​ដកស្រង់​យក​មក​ចុះ​ផ្សាយ​អំពី​សមាជិក​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ទាំងនោះ​ ដែល​ទទួល​បានការ​តែងតាំង​ជា​អ្នកឧកញ៉ា​ និង​ឧកញ៉ា​ ដូច​តទៅ​ ៖

១-​ឯកឧត្តម​ ឧកញ៉ា​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ (​តែងតាំង​ឆ្នាំ​១៩៩៦)​ ។​

២-​ឯកឧត្តម​បណ្ឌិត​ នាយ​ឧត្តមសេនីយ៍​ ឧកញ៉ា​ ញឹ​ម​ វណ្ណ​ដា​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​បេសកកម្ម​ពិសេស​(​តែងតាំង​ឆ្នាំ​១៩៩៦)​។​

៣-​ឯកឧត្តម​បណ្ឌិត​ អ្នកឧកញ៉ា​ ច័ន្ទ​ សា​រុន​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ (​តែងតាំង​ឆ្នាំ​១៩៩៦)​ ។​

៤-​ឯកឧត្តម​បណ្ឌិត​ ឧកញ៉ា​ ចម​ ប្រសិទ្ធ​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ (​តែងតាំង​ឆ្នាំ​២០០២)​ ។​

៥-​ឯកឧត្តម​ ឧកញ៉ា​ អូ​ស្មាន​ ហា​ស្សាន់​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ (​តែងតាំង​ឆ្នាំ​១៩៩៨)​ ។​

៦-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឧកញ៉ា​ ឌុ​ល​ គឿ​ន​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ (​តែងតាំង​ឆ្នាំ​២០០២)​ ។​

៧-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឧកញ៉ា​ ឯម​ សំ​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ (​តែងតាំង​ឆ្នាំ​១៩៩៦)​ ។​

៨-​ឯកឧត្តម​ ឧកញ៉ា​ អ៊ិ​ត​ ប្រាំង​ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​ថាមពល​ (​តែងតាំង​ឆ្នាំ​១៩៩៧)​ ។​

៩-​ឯកឧត្តម​ ឧកញ៉ា​ ឆាន់​ សា​ផា​ន​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ (​តែងតាំង​ឆ្នាំ​១៩៩៨)​ ។​

១០-​ឯកឧត្តម​ ឧកញ៉ា​ មុត​ ខៀវ​ រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ (​តែងតាំង​ឆ្នាំ​២០០២)​ ។​

១១-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឧកញ៉ា​ នាង​ ផាត​ រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ (​តែងតាំង​ឆ្នាំ​២០០៣)​ ។​

១២-​ឯកឧត្តម​ ឧកញ៉ា​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ (​តែងតាំង​ឆ្នាំ​២០០៩)​ ។​

១៣-​ឯកឧត្តម​ ឧកញ៉ា​ សុខ​ ផេង​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ (​តែងតាំង​ឆ្នាំ​២០១០)​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.