ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

តើ​បុរស​ខ្លាំង​,​ ឯកឧត្តម​ ឧកញ៉ា​ ស​ ខេ​ង​ និង​ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ពី​ពេល​ណា​ ?

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ អាយុ​៦៣​ឆ្នាំ​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​,​ ឯកឧត្តម​ ឧកញ៉ា​ ស​ ខេ​ង​ អាយុ​៦៤​ឆ្នាំ​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ជា​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ និង​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ អាយុ​៦៣​ឆ្នាំ​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​នៅ​ពេល​ដំណាលគ្នា​រួច​ហើយ​ ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​ ។​

​បុរស​ខ្លាំង​,​ ឯកឧត្តម​ ឧកញ៉ា​ ស​ ខេ​ង​ និង​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ដែល​ជា​មន្ត្រីរាជការ​ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០១១​កន្លង​ទៅ​ ដោយ​រក្សា​មុខ​តំណែង​នយោបាយ​នៅ​ដដែល​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១១/៧៩៥​ ចុះ​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១១​ ។​

​ក្នុង​ក្របខ័ណ្ឌ​តំណែង​នយោបាយ​បច្ចុប្បន្ន​ បុរស​ខ្លាំង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​ ឯកឧត្តម​ ឧកញ៉ា​ ស​ ខេ​ង​ ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​ និង​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ដែល​ជា​ដន្លងដងស្នែង​ជាមួយ​បុរស​ខ្លាំង​ ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តតាកែវ​ និង​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.