ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

សេចក្តី​ប្រកាស​របស់​សាកលវិទ្យាល័យ​ ZAMAN​ ដែល​បដិសេធ​សញ្ញាបត្រ​អនុ​បណ្ឌិត​មក​ពី​កម្ពុជា​ បាន​បង្ក​ឲ្យ​មានការ​រិះគន់​ធ្ងន់ៗ​

​សេចក្តី​ប្រកាស​ជូនដំណឹង​ស្តី​ពី​ការ​ជ្រើសរើស​បុគ្គលិក​បម្រើ​ការងារ​របស់​សាកលវិទ្យាល័យ​ ZAMAN​ (ZAMAN​ UNIVERSITY)​នៅ​កម្ពុជា​ ដែល​បាន​ប្រើ​ពាក្យ​ថា​ "​យ៉ាង​ហោច​ណាស់​ត្រូវ​មាន​សញ្ញាបត្រ​អនុ​បណ្ឌិត​(​ជំនាញ​ដូច​ការ​ចង់បាន​)​ ដោយ​មានការ​ទទួលស្គាល់​ពី​មហាវិទ្យាល័យ​ក្នុង​តំបន់​ លើកលែង​សញ្ញាបត្រ​អនុ​បណ្ឌិត​មក​ពី​កម្ពុជា​ គឺ​មិន​អាច​ទទួលយក​ឡើយ​"​ បាន​បង្ក​ឲ្យ​មានការ​បញ្ចេញ​ប្រតិកម្ម​រិះគន់​ធ្ងន់ៗ​ពី​ស្រទាប់​និស្សិត​ និង​បញ្ញវន្ត​មួយ​ចំនួន​ធំ​ដែល​ទទួល​បានការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​តាម​បណ្តា​សាកលវិទ្យាល័យ​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​ក្រុម​អ្នក​រិះគន់​បាន​លើក​ឡើង​ថា​ អ្នកគ្រប់គ្រង​សាកលវិទ្យាល័យ​ ZAMAN​ ដែល​បាន​ប្រកាស​ជូនដំណឹង​ស្តី​ពី​ការ​ជ្រើសរើស​បុគ្គលិក​ឲ្យ​ចូល​បម្រើ​ការងារ​នៅ​សាកលវិទ្យាល័យ​របស់​ខ្លួន​នោះ​ ហាក់​បាន​បន្ទាបបន្ថោក​ដល់​សញ្ញាបត្រ​អនុ​បណ្ឌិត​នៅ​ប្រទេស​កម្ពុជា​ ដែល​ទទួលស្គាល់​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ខណៈ​សាកលវិទ្យាល័យ​ ZAMAN​ ក៏​មានការ​បណ្តុះបណ្តាល​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​កម្ពុជា​ដូច​បណ្តា​សាកលវិទ្យាល័យ​ផ្សេងៗ​ទៀត​ដែរ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ សាកលវិទ្យាល័យ​ ZAMAN​ ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នកគាំទ្រ​សាកលវិទ្យាល័យ​នេះ​អះអាង​ថា​ ជា​សាកលវិទ្យាល័យ​មួយ​ដែល​ទទួលស្គាល់​ពី​ប្រទេស​អង់គ្លេស​ និង​បាន​អួតអាង​ដែរ​ថា​ សញ្ញាបត្រ​ដែល​ផ្តល់​ដោយ​សាកលវិទ្យាល័យ​ឲ្យ​ទៅ​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​របស់​ខ្លួន​ គឺ​មាន​តម្លៃ​ស្មើ​ទៅ​នឹង​សញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ប្រទេស​អង់គ្លេស​ដែរ​ ៕​

ZAMAN-University-2

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.