ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

អភិបាលក្រុង​តា​ខ្មៅ​បញ្ជាក់​អះអាង​ថា​ លែង​ជា​នាយទាហាន​ និង​បច្ចុប្បន្ន​ជា​មន្ត្រី​ក្រសួងមហាផ្ទៃ​

​កាលពី​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​ អៀម​ សម័យ​ អភិបាល​នៃ​គណៈ​អភិបាលក្រុង​តា​ខ្មៅ​ បាន​សរសេរ​លិខិត​ជា​លក្ខណៈ​ឯកជន​របស់​លោក​មួយ​ច្បាប់​ ផ្ញើ​ជូន​មក​កាន់​សារព័ត៌មាន​ដើម​ត្នោត​ ដោយ​លោក​បាន​បញ្ជាក់​អះអាង​ថា​ បច្ចុប្បន្ន​លោក​លែង​ជា​ទាហាន​ទៀត​ហើយ​ គឺជា​មន្ត្រី​នៃ​ក្រសួងមហាផ្ទៃ​ ។​ លើស​ពី​នេះ​ លោក​បាន​បញ្ជាក់​ទៀត​ថា​ រឿង​ជំពាក់​ប្រាក់​គ្នា​រវាង​លោកស្រី​ ថូ​យ​ គឹ​ម​ស៊ា​ន​ និង​ឈ្មោះ​ ស៊ា​ម​ ស៊ី​មន​ គឺជា​រឿង​បុគ្គល​របស់​អ្នក​ទាំង​ពីរ​ក្នុង​ដំណើរការ​រកស៊ី​ ដែល​ករណី​នេះ​កំពុង​ឋិត​នៅ​ក្នុង​សមត្ថកិច្ច​តុលាការ​ ។​

​ការ​បំភ្លឺ​បញ្ជាក់​អះអាង​របស់​លោក​ អៀម​ សម័យ​ អភិបាល​នៃ​គណៈ​អភិបាលក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​បែប​នេះ​ គឺ​បន្ទាប់​ពី​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា​ ៖​ ប្រពន្ធ​ផ្កាយ​២​ចៅហ្វាយ​ក្រុង​តា​ខ្មៅ​ កូនចៅ​ផ្កាយ​៤​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ ជាប់ចោទ​រឿង​"​ចេញ​សែក​ស្អុយ​"​ជិត​២០​ម៉ឺន​ដុល្លារ​ កាលពី​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៥​ ដោយ​អត្ថបទ​បាន​បញ្ជាក់​ថា​ លោក​ អៀម​ សម័យ​ ជា​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ ជា​ជំនួយការ​ផ្ទាល់​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ ។​

​តាម​សារបាន​ជាក់ស្តែង​ គឺ​លោក​ អៀម​ សម័យ​ អតីត​ជា​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​១៣៤៤៧១​ និង​អតីត​មាន​តួនាទី​ជា​ជំនួយការ​ផ្ទាល់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ នាយករង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​សម្តេច​នាយក​រដ្ឋមន្ត្រី​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១២/៣០៦​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១២​ ។​ លោក​ឧត្តមសេនីយ៍ទោ​យោធា​ដែល​អតីត​ជា​កូនចៅ​ឯកឧត្តម​ផ្កាយ​៤​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ រូប​នេះ​ត្រូវ​បាន​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលក្រុង​តា​ខ្មៅ​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៤​ ខណៈ​ប្រភព​ព័ត៌មាន​នានា​ដែល​ទើបតែ​ទទួល​បាន​ឲ្យ​ដឹង​ថា​ លោក​ អៀម​ សម័យ​ អតីត​ជា​នាយទាហាន​ផ្កាយ​២​បាន​ផ្ទេរ​ក្របខ័ណ្ឌ​មក​ជា​មន្ត្រី​នៃ​ក្រសួងមហាផ្ទៃ​វិញ​ហើយ​ ស្របាល​គ្នា​នឹង​ការ​ចូល​កាន់​តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.