ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំ ២០២០

បុរស​ខ្លាំង​បង្កើត​ក្រុមការងារ​ថ្មី​ដើម្បី​រៀបចំ​កិច្ចការ​សន្តិសុខ​និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​និង​ភរិយា​

​កាលពី​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បង្កើត​ក្រុមការងារ​ថ្មី​មួយ​មាន​សមាសភាព​ជា​កូនប្រុស​របស់​ខ្លួន​ និង​មនុស្ស​ជំនិត​របស់​ខ្លួន​ចំនួន​១៤​នាក់​ មាន​ឋានន្តរស័ក្តិ​សុទ្ធតែ​ថ្នាក់ឧត្តម​សេនីយ៍​ ដើម្បី​រៀបចំ​កិច្ចការ​សន្តិសុខ​ និង​សុវត្ថិភាព​ផ្ទាល់​ខ្លួនឯង​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ជា​ភរិយា​ និង​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ ។​

​សមាសភាព​ក្រុមការងារ​ចុះ​រៀបចំ​កិច្ចការ​សន្តិសុខ​ និង​សុវត្ថិភាព​ជូន​បុរស​ខ្លាំង​ និង​ភរិយា​ ដែល​បង្កើត​ឡើង​ដោយ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​១៣​សសរ​ ចុះ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​នោះ​ មាន​ដូច​តទៅ​ ៖

១-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ យូ​ ស៊ុន​ឡុ​ង​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ​ ជា​ប្រធាន​

២-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​នាយករង​ខុទ្ទកាល័យ​បុរស​ខ្លាំង​ ជា​អនុប្រធាន​

៣-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ហ៊ុយ​ ពិសិដ្ឋ​ អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ និង​ជា​នាយករង​ខុទ្ទកាល័យ​បុរស​ខ្លាំង​ ជា​អនុប្រធាន​

៤-​ឯកឧត្តម​ ហ៊ុន​ ស៊ី​ថា​ នាយករង​ខុទ្ទកាល័យ​បុរស​ខ្លាំង​ ជា​សមាជិក​

៥-​លោក​ឧត្តមសេនីយ៍ឯក​ ទូច​ ណា​រ៉ុ​ថ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្ស​ ជា​សមាជិក​

៦-​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ នាយ​រង​សេនាធិការ​ចម្រុះ​ មេបញ្ជាការ​រង​កងទ័ពជើងគោក​ និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រ​ឆាង​ភេរវកម្ម​ ជា​សមាជិក​

៧-​លោក​ឧត្តមសេនីយ៍ឯក​ ចៅ​ តុល​ នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​រង​បញ្ជាការដ្ឋាន​អង្គរក្ស​ ជា​សមាជិក​

៨-​លោក​ឧត្តមសេនីយ៍ឯក​ អ៊ុ​ង​ សា​រិ​ទ្ធ​ នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ​ មេបញ្ជាការ​រង​ និង​ជា​នាយសេនាធិការ​បញ្ជាការដ្ឋាន​អង្គរក្ស​ ជា​សមាជិក​

៩-​លោក​ឧត្តមសេនីយ៍ឯក​ វិសុទ្ធ​ សំបូរ​ មេបញ្ជាការ​រង​បញ្ជាការដ្ឋាន​អង្គរក្ស​ ជា​សមាជិក​

១០-​លោក​ឧត្តមសេនីយ៍ឯក​ មែ​ សា​រឿ​ន​ មេបញ្ជាការ​រង​បញ្ជាការដ្ឋាន​អង្គរក្ស​ ជា​សមាជិក​

១១-​លោក​ឧត្តមសេនីយ៍ឯក​ ភោគ​ ច​ន្ថា​ មេបញ្ជាការ​រង​បញ្ជាការដ្ឋាន​អង្គរក្ស​ និង​ជា​មេបញ្ជាការ​ការពារ​គោលដៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ជា​សមាជិក​

១២-​លោក​ឧត្តមសេនីយ៍ឯក​ អន​ សា​រិ​ទ្ធ​ មេបញ្ជាការ​រង​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ ជា​សមាជិក​

១៣-​លោក​ឧត្តមសេនីយ៍ទោ​ ន​ន់​ សុខា​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជា​សមាជិក​

១៤-​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ង​ ជំនោរ​ ប្រធាន​ក្រុមបច្ចេកទេស​រុករក​ជាតិ​ផ្ទុះ​កែ​ច្នៃ​(IED)​ ជា​សមាជិក​ ។​

​ក្រុមការងារ​ដែល​បង្កើត​ឡើង​នេះ​ មាន​ភារកិច្ច​ ៖​ -​ចុះ​គ្រប់​គោលដៅ​ប្រារព្ធ​ពិធី​ផ្សេងៗ​របស់​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​,​ -​ដឹកនាំ​បញ្ជា​ និង​សហការ​ជាមួយ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ ព្រមទាំង​អាជ្ញាធរ​ដែនដី​លើ​ការងារ​សន្តិសុខ​ សុវត្ថិភាព​,​ -​ដោះស្រាយ​ និង​ទប់ស្កាត់​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង​ដោយ​យថាហេតុ​ក្នុង​កម្មវិធី​ផ្សេងៗ​ និង​-​បំពេញ​កិច្ចការ​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​កិច្ចការ​សន្តិសុខ​ សុវត្ថិភាព​ជូន​ដល់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.