ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំ ២០២០

ប្រពន្ធ​ផ្កាយ​២​ចៅហ្វាយ​ក្រុង​តា​ខ្មៅ​ កូនចៅ​ផ្កាយ​៤​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ ជាប់ចោទ​រឿង​”​ចេញ​សែក​ស្អុយ​”​ជិត​២០​ម៉ឺន​ដុល្លារ​

​ព័ត៌មាន​ច្បាស់​ការណ៍​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ យោង​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​ ស៊ា​ម​ ស៊ី​មន​ រស់នៅ​រាជធានី​ភ្នំពេញ​ ដែល​ជា​ម្ចាស់បំណុល​ឲ្យ​ស្ត្រី​ឈ្មោះ​ ថូ​យ​ គឹ​ម​ស៊ា​ន​ ខ្ចីប្រាក់​ចំនួន​១៨៥.០០០​ដុល្លារ​អា​មេ​រិ​ក​ កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៣​កន្លង​ទៅ​នោះ​ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​ទៅ​លើ​លោកស្រី​ ថូ​យ​ គឹ​ម​ស៊ា​ន​ ត្រូវជា​ភរិយា​របស់​លោក​ឧត្តមសេនីយ៍​យោធា​(​ផ្កាយ​២)​ អៀម​ សម័យ​ ជា​អភិបាល​នៃ​គណៈ​អភិបាលក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ប្តឹង​ទៅ​ចៅក្រម​ស៊ើបសួរ​ ពី​បទ​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​ ឬ​ពាក្យ​សាមញ្ញ​គេ​និយម​ហៅ​ថា​"​ចេញ​សែក​ស្អុយ​"​ ក្នុង​ទំហំ​ទឹកប្រាក់​ជិត​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ។​ មាន​ន័យ​ថា​ ភរិយា​របស់​លោក​ឧត្តមសេនីយ៍ទោ​ អៀម​ សម័យ​ ដែល​ជា​អភិបាល​នៃ​គណៈ​អភិបាលក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ បាន​ជាប់​ឈ្មោះ​ជា​ជន​ត្រូវ​ចោទ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

​ស្ត្រី​ឈ្មោះ​ ស៊ា​ម​ ស៊ី​មន​ ដែល​ជាដើម​ចោទ​ និង​ជាដើម​បណ្តឹងរដ្ឋប្បវេណី​បាន​អះអាង​នៅ​ក្នុង​ពាក្យបណ្តឹង​របស់​ខ្លួន​ថា​ នៅ​ពេល​កូនបំណុល​របស់​ខ្លួន​ គឺ​លោកស្រី​ ថូ​យ​ គឹ​ម​ស៊ា​ន​ មិន​អនុវត្តន៍​កិច្ចសន្យា​ខ្ចីប្រាក់​ឲ្យ​បាន​ទៀងទាត់​នោះ​ ទើប​ខ្លួន​បង្ខំចិត្ត​តាម​ទាមទារ​ប្រាក់​របស់​ខ្លួន​មក​វិញ​ រួច​ហើយ​លោកស្រី​ ថូ​យ​ គឹ​ម​ស៊ា​ន​ ក៏​បាន​ចេញ​មូល​ប្ប​ទា​នប​ត្រ​(​សែក​)​មួយ​សន្លឹក​សរសេរ​ថា​មាន​ទឹកប្រាក់​ចំនួន​១៨៥.០០០​ដុល្លារ​អា​មេ​រិ​ក​ និង​តម្រូវ​ឲ្យ​ទៅ​បើក​នៅ​ធនាគារ​នា​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ។​ លុះដល់​ពេល​ថ្ងៃ​កំណត់​បើកប្រាក់​ ស្រាប់តែ​ភ្នាក់ងារ​ធនាគារ​បញ្ជាក់​ថា​ ជា​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​ ឬ​ហៅ​ថា​ "​សែក​ស្អុយ​"​ ទៅ​វិញ​ ទើប​ខ្លួន​សម្រេចចិត្ត​ដាក់​ពាក្យ​ប្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​តែ​ម្តង​ ។​

​ក្រោយ​ពី​បាន​ពិនិត្យ​សំណុំរឿង​ចប់​សព្វគ្រប់​រួច​ហើយ​ លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ជា​តំណាង​អយ្យការ​ទទួល​បន្ទុក​សំណុំរឿង​ បាន​សម្រេច​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​ទៅ​លើ​លោកស្រី​ ថូ​យ​ គឹ​ម​ស៊ា​ន​ ដែល​ត្រូវជា​ភរិយា​របស់​លោក​ផ្កាយ​២​ អៀម​ សម័យ​ ចៅហ្វាយ​ក្រុង​តា​ខ្មៅ​ ពី​បទ​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​ ប្តឹង​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​តាម​នីតិវិធី​បន្ត​ ដែល​មាន​លោក​ កែវ​ មុនី​ ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

​ក្នុង​ដំណាក់កាល​ស៊ើបសួរ​ លោក​ កែវ​ មុនី​ ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ​ ថូ​យ​ គឹ​ម​ស៊ា​ន​ ចូលខ្លួន​មក​បំភ្លឺ​តុលាការ​តាម​នីតិវិធី​ ប៉ុន្តែ​ត្រូវ​បាន​ប្រភព​នានា​បញ្ជាក់​ថា​ លោកស្រី​ ថូ​យ​ គឹ​ម​ស៊ា​ន​ ដែល​ជា​ជន​ត្រូវ​ចោទ​មិន​បាន​ចូល​បំភ្លឺ​តុលាការ​តាម​កាលកំណត់​ទេ​ ហើយ​បាន​គេចខ្លួន​ពី​រាជធានី​ភ្នំពេញ​ទៅ​រស់នៅ​ភូមិ​គ្រឹះ​ជាមួយ​ស្វាមី​ជា​អភិបាលក្រុង​តា​ខ្មៅ​នៅ​ខេត្តកណ្តាល​វិញ​ ។​

​ប្រភព​ព័ត៌មាន​ច​ចាម​អារាម​មួយ​ចំនួន​ តែ​អាចយ​កមក​ពិចារណា​បាន​ ឲ្យ​ដឹង​ថា​ ទឹកប្រាក់​ជិត​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ដែល​លោកស្រី​ ថូ​យ​ គឹ​ម​ស៊ា​ន​ ខ្ចី​ពី​ស្ត្រី​ឈ្មោះ​ ស៊ា​ម​ ស៊ី​មន​ នោះ​ គឺ​ទំនងជា​យក​ទៅ​រត់ការ​ឲ្យ​ស្វាមី​របស់​ខ្លួន​ គឺ​លោក​ឧត្តមសេនីយ៍ទោ​ អៀម​ សម័យ​ បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលក្រុង​តា​ខ្មៅ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​បាន​ធ្វើការ​ពន្យល់​ថា​ បើជា​វិវាទ​កិច្ចសន្យា​ខ្ចីប្រាក់​គឺជា​រឿង​រដ្ឋប្បវេណី​ទេ​ តែ​ក្នុង​ករណី​លោកស្រី​ ថូ​យ​ គឹ​ម​ស៊ា​ន​ ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​(​ចេញ​សែក​ស្អុយ​)​ឲ្យ​ទៅ​ឈ្មោះ​ ស៊ា​ម​ ស៊ី​មន​ ដែល​ជា​ម្ចាស់បំណុល​ គឺ​ប្រែ​ក្លាយទៅជា​រឿង​ព្រហ្មទណ្ឌ​ ។​

​លោក​ អៀម​ សម័យ​ ជា​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​១៣៤៤៧១​ ជា​ជំនួយការ​ផ្ទាល់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០០៤៤៤​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ នាយករង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១២/៣០៦​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១២​ ។​ លោក​ឧត្តមសេនីយ៍ទោ​យោធា​ដែល​ជា​កូនចៅ​ជំនិត​របស់​ឯកឧត្តម​ផ្កាយ​៤​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ រូប​នេះ​ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៤​កន្លង​ទៅ​ ។​

​សូម​ប្រិ​យ​មិត្ត​អ្នក​អាន​រង់ចាំ​តាមដាន​មើល​ទាំងអស់​គ្នា​ តើ​តុលាការ​ហ៊ាន​ចាត់ការ​ទៅ​លើ​ភរិយា​របស់​លោក​ផ្កាយ​២​ អៀម​ សម័យ​ ជា​ចៅហ្វាយ​ក្រុង​តា​ខ្មៅ​ និង​ជា​កូនចៅ​ឯកឧត្តម​ផ្កាយ​៤​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ ដ៏​មាន​ឥទ្ធិពល​ តាម​នីតិវិធី​នៃ​ច្បាប់​ដែរ​ឬទេ​ ?​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.