ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំ ២០២០

កូនប្រុស​សេដ្ឋី​គយ​ កែវ​ សុខ​ឃាង​ ដែល​បង្ករឿង​បាញ់បោះ​នៅ​ក្លឹ​ប​កម្សាន្ត​ Rock​ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ហើយ​

​ប្រភព​ព័ត៌មាន​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ពី​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ ឲ្យ​ដឹង​ថា​ កូនប្រុស​របស់​សេដ្ឋី​គយ​ កែវ​ សុខ​ឃាង​ ម្នាក់​ឈ្មោះ​ កែវ​ វិទូ​ អាយុ​២៤​ឆ្នាំ​ ដែល​បង្ករឿង​បាញ់បោះ​សេរី​ដោយ​កាំភ្លើង​ធុន​វែង​ម៉ាក​ AK47​ នៅ​ក្លឹ​ប​កម្សាន្ត​ Rock​ របស់​លោក​ឧកញ៉ា​ គិត​ ម៉េ​ង​ និង​លោក​ឧកញ៉ា​ គិត​ ធៀង​ កាលពី​វេលា​ម៉ោង​០៣​និង​៤៥​នាទី​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០១៥​ម្សិលមិញ​ ជាមួយ​គូកន​របស់​ខ្លួន​ជា​ច្រើន​នាក់​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់​ឃាត់ខ្លួន​បាន​ហើយ​ កាលពី​រសៀល​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៥​នេះ​ ប៉ុន្តែ​សមត្ថកិច្ច​ដែល​បំពេញការងារ​ហាក់ដូចជា​លាក់លៀម​នូវ​ការ​លាតត្រដាង​ព័ត៌មាន​ដ៏​រសើប​នេះ​ ។​

​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ ខ្មាន់កាំភ្លើង​ដែល​ត្រូវជា​កូនប្រុស​សេដ្ឋី​គយ​ កែវ​ សុខ​ឃាង​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​នេះ​ នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ដោយ​រួសរាន់​បំផុត​ ដ្បិត​សំណុំរឿង​បាញ់បោះ​សេរី​នេះ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​កងកម្លាំង​នគរបាល​ជាតិ​ និង​កងកម្លាំង​អាវុធហត្ថ​បញ្ជា​យ៉ាង​ដាច់​ណាត់​រួច​ហើយ​ថា​ ត្រូវ​តែ​ស្វែងរក​ចាប់ខ្លួន​ជន​បង្ក​ឲ្យ​ខាង​តែ​បាន​ ។​

​សូម​ប្រិ​យ​មិត្ត​អ្នក​អាន​ទាំងអស់​រង់ចាំ​តាមដាន​មើល​ចំណាត់ការ​របស់​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ និង​សមត្ថកិច្ច​តុលាការ​តទៅ​ទៀត​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​បាញ់បោះ​សេរី​អនាធិបតេយ្យ​យ៉ាងតិច​ចំនួន​១០​គ្រាប់​ បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រង​របួស​ និង​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ក្លឹ​ប​កម្សាន្ត​ Rock​ ដោយ​កាំភ្លើង​ធុន​វែង​ម៉ាក​ AK47​ បង្ក​ដោយ​យុវជន​ឈ្មោះ​ កែវ​ វិទូ​ និង​បក្ខពួក​ ត្រូវជា​កូនប្រុស​សំណព្វចិត្ត​របស់​សេដ្ឋី​គយ​ កែវ​ សុខ​ឃាង​ តទៅ​ទៀត​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.