ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំ ២០២០

ជីធម្មជាតិ​ធ្វើ​ពី​កន្ទុយបារី​កើត​មាន​ក្នុង​សម័យ​បណ្ឌិត​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ និង​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​

​យ៉ាង​ហោច​ណាស់​ជីធម្មជាតិ​ជាង​៣០​តោន​ដែល​ធ្វើ​ពី​កន្ទុយបារី​ នាំ​ចូល​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​ដោយ​ក្រុមហ៊ុន​ ប៉ែន​ លឹ​ម​ ត្រេ​ឌី​ង​ គ្រុប​ ត្រូវ​បាន​គេ​ដឹក​យក​មក​ដាក់​ពង្រាយ​នៅ​ក្នុង​ទីតាំង​ខេត្ត​ចំនួន​៣​ គឺ​ខេ​ត្តេ​សៀមរាប​,​ ខេត្តឧត្តរមានជ័យ​ និង​ខេត្ត​ត្បូងឃ្មុំ​ ខណៈ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ មាន​ឯកឧត្តម​បណ្ឌិត​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ ជា​រដ្ឋមន្ត្រី​ បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ ប៉ែន​ លឹ​ម​ ត្រេ​ឌី​ង​ គ្រុប​ នាំ​ចូល​ជីធម្មជាតិ​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​ចំនួន​៨០​តោន​ កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៤​កន្លង​ទៅ​ ។​

​យោង​តាម​ពាក្យសុំ​ចុះ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៤​ របស់​ក្រុមហ៊ុន​ ប៉ែន​ លឹ​ម​ ត្រេ​ឌី​ង​ គ្រុប​ ដែល​មានឈ្មោះ​ ប៉ែន​ លឹ​ម​ ជានា​យក​ក្រុមហ៊ុន​នោះ​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចេញ​លិខិត​ចុះ​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៤​ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ ប៉ែន​ លឹ​ម​ ត្រេ​ឌី​ង​ គ្រុប​ ធ្វើការ​នាំ​ចូល​ជីធម្មជាតិ​ចំនួន​៨០​តោន​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​ តាម​មាត់ច្រក​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ​ មាន​សុពលភាព​រយៈពេល​១​ឆ្នាំ​ ពោល​គឺ​មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៥​ ។​

​ឥឡូវ​ ជីធម្មជាតិ​ដែល​ក្រុមហ៊ុន​ ប៉ែន​ លឹ​ម​ ត្រេ​ឌី​ង​ គ្រុប​ នាំ​ចូល​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​ ផលិត​ដោយ​រោងចក្រ​ឈ្មោះ​ LVIV​ TOBACCO​ FACTORY​ តាម​ការ​អនុញ្ញាត​ពី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​នោះ​ បាន​ក្លាយទៅជា​កន្ទុយបារី​មាន​ក្លិន​មិនល្អ​ បង្ក​ការ​ប៉ះពាល់​ដល់​បរិស្ថាន​ និង​សុខភាព​របស់​មនុស្ស​ទៅ​វិញ​ ។​

​ក្រោយ​ផ្ទុះ​រឿងអាស្រូវ​ករណី​នាំ​ចូល​ជីធម្មជាតិ​ក្លាយជា​កាក​សំណល់​កន្ទុយបារី​ភ្លាមៗ​នោះ​ នៅ​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​សម្រេច​និរាករណ៍​លិខិតអនុញ្ញាត​នាំ​ចូល​ នាំ​ចេញ​ជី​កសិកម្ម​របស់​ក្រុមហ៊ុន​ ប៉ែន​ លឹ​ម​ ត្រេ​ឌី​ង​ គ្រុប​ យ៉ាង​តក់ក្រហល់​ និង​បាន​បង្គាប់​ឲ្យ​មន្ទីរ​កសិកម្ម​រាជធានី​-​ខេត្ត​ត្រូវ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ធ្វើការ​ប្រមូល​ទំនិញ​ដែល​មាន​កន្ទុយបារី​ទាំងនោះ​ដើម្បី​យក​មក​គ្រប់គ្រង​ និង​ចាត់វិធានការ​តាម​នីតិវិធី​ជា​បន្ត​(Sic!)​ ។​

​អនុលោម​តាម​មាត្រា​៥​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ថ្នាំ​កសិកម្ម​ និង​ជី​កសិកម្ម​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០១១២/០០៥​ ចុះ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១២​នោះ​ បាន​ចែង​ថា​ "​ការ​គ្រប់គ្រង​ថ្នាំ​កសិកម្ម​ និង​ជី​កសិកម្ម​នៃ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​ឋិត​នៅ​ក្រោម​ដែន​សមត្ថកិច្ច​ទូទៅ​របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ។​ "​ និង​មាត្រា​១០៩​ ចំណុច​ទី​៤​នៃ​ច្បាប់​ដដែល​នេះ​ បាន​ចែង​ដែរ​ថា​ "​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​០១​ខែ​ទៅ​០១​ឆ្នាំ​ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​៥​លាន​រៀល​ទៅ​១០​លាន​រៀល​ ចំពោះ​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​ក្លែងបន្លំ​សមាសធាតុ​ ឬ​មាន​សមាសធាតុ​ផ្សេង​ពី​ការ​អះអាង​ នៅ​ពេល​ស្នើ​សុំ​ការ​ចុះបញ្ជី​ ឬ​ផលិតផល​ជី​កសិកម្ម​ក្រៅ​បមាណីយ​ ។​ "​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ យោង​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ថ្នាំ​កសិកម្ម​ និង​ជី​កសិកម្ម​ គឺ​មន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ដែល​មាន​ឯកឧត្តម​ បណ្ឌិត​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ ជា​រដ្ឋមន្ត្រី​ ជា​អ្នក​ទទួលខុសត្រូវ​ខ្ពស់​បំផុត​លើ​ករណី​ជីធម្មជាតិ​នាំ​ចូល​ដោយ​ក្រុមហ៊ុន​ ប៉ែន​ លឹ​ម​ ត្រេ​ឌី​ង​ គ្រុប​ ប្រែ​ក្លាយជា​កាក​សំណល់​កន្ទុយបារី​ និង​ត្រូវ​បាន​ដឹក​ចែកចាយ​ដាក់​ពង្រាយ​តាម​បណ្តា​ខេត្ត​ជា​ច្រើន​ ក្រោម​រូបភាព​ក្លែងបន្លំ​សមាសធាតុ​ជី​កសិកម្ម​ផង​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ ព្រមទាំង​សុខភាព​មនុស្ស​ផង​ ដោយសារ​មន្ត្រី​ទាំងនោះ​មិនរ​វីរ​វល់​ត្រួតពិនិត្យ​មើល​ទំនិញ​ពេល​ដឹក​មក​ដល់​ស្រុក​ខ្មែរ​ ហើយ​ចេះ​តែ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​សកម្ម​ ។​ ដោយឡែក​ ឈ្មោះ​ ប៉ែន​ លឹ​ម​ ដែល​ជានា​យក​ក្រុមហ៊ុន​ប៉ែន​ លឹ​ម​ ត្រេ​ឌី​ង​ គ្រុប​ ក៏​មិន​ត្រូវ​បណ្តោយ​ឲ្យ​រួចខ្លួន​ផុត​ពី​សំណាញ់​ច្បាប់​នោះ​ឡើយ​ ។​

​ក្រុម​មន្ត្រី​ជំនាញ​ខាង​កសិកម្ម​ដែល​ចូល​និវត្តន៍​មួយ​ចំនួន​ បាន​និយាយ​របៀប​ចំអក​ថា​ ជីធម្មជាតិ​ ឬ​ជី​កសិកម្ម​ដែល​ធ្វើ​ពី​កន្ទុយបារី​ ទំនងជា​បាន​កើត​មាន​តែ​នៅ​ក្នុង​សម័យ​ឯកឧត្តម​បណ្ឌិត​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ប៉ុណ្ណោះ​ ៕​

Tobaco-40Tobaco-22Tobaco-30

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.