ថ្ងៃ ពុធ ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩

ចិន​មាន​មហិច្ឆតា​ចង់​គ្រង​តំណែង​ជើងឯក​បាល់ទាត់​ពិភពលោក​(World​ Cup)

​តាម​រយៈ​ការ​ផលិត​សៀវភៅពុម្ព​ច្រើន​ភាគ​ផ្តល់​ដល់​ក្មេងៗ​បាន​អាន​ និង​មើល​ ព្រមទាំង​បង្រៀន​អំពី​របៀប​លេង​បាល់ទាត់​ដ៏​ល្អ​ដល់​ពួក​គេ​តាំងពី​នៅ​កម្រិត​ថ្នាក់​សា​លាម​ត្តេ​យ្យ​ និង​បឋម​សិក្សា​នោះ​ លោក​ប្រធានាធិបតី​ងប់​ង​ល់​នឹង​បាល់ទាត់​ Xi​ Jinping​ មាន​មហិច្ឆតា​ចង់​ប្រែក្លាយ​ប្រទេស​ចិន​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​បំផុត​លើ​ពិភពលោក​ទៅ​ជា​មហាអំណាច​បាល់ទាត់​មួយ​ និង​គ្រង​តំណែង​ជើងឯក​បាល់ទាត់​ពិភពលោក​(World​ Cup)​នា​ពេល​អនាគត​ ។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ឲ្យ​ដឹង​របស់​គេហទំព័រ​ Daily​ Mail​ កាលពី​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ ។​

​គេហទំព័រ​ព័ត៌មាន​ចិន​ People´s​ Daily​ បាន​ឲ្យ​ដឹង​ថា​ សៀវភៅពុម្ព​បាល់ទាត់​ភាគ​ដំបូង​សម្រាប់​សិក្សា​នៅ​សា​លាម​ត្តេ​យ្យ​ និង​ថ្នាក់​បឋម​នឹង​ត្រូវ​បញ្ចប់​ការ​ផលិត​ចប់​សព្វគ្រប់​នៅ​ចុងខែ​មីនា​ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ ដែល​បោះពុម្ព​ដោយ​គ្រឹះស្ថាន​បោះពុម្ព​ People´s​ Education​ Press(PEP)​ ។​

​លោក​ Chen​ Keqi​ នាយក​ការិយាល័យ​ទទួល​បន្ទុក​កីឡា​នៅ​ PEP​ បាន​និយាយ​ឲ្យ​ដឹង​ថា​ មាន​អ្នកជំនាញ​ខាង​បាល់ទាត់​ចំនួន​៣០​នាក់​ បាន​ចូលរួម​តាក់តែង​សៀវភៅពុម្ព​បាល់ទាត់​នេះ​ បូក​រួម​ទាំង​អ្នកឯកទេស​អប់រំ​ខាង​បាល់ទាត់​ និង​គ្រូបង្ហាត់​បាល់ទាត់​តាម​សា​លាម​ត្តេ​យ្យ​ និង​បឋម​សិក្សា​ ។​ សៀវភៅពុម្ព​បាល់ទាត់​បាន​បង្ហាញ​អំពី​ជំនាញ​ផ្ទាល់ខ្លួន​ ដូច​ជា​ការ​ញាក់​បាល់​ ការ​បញ្ជូន​បាល់​ និង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ ជាដើម​…​ហើយ​ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​លើ​ការ​លេង​ជា​ក្រុម​(Teamwork)​ ។​

​មហិច្ឆតា​របស់​លោក​ Xi​ Jinping​ ប្រធានាធិបតី​ចិន​ នាំ​ឲ្យ​កីឡាករ​វ័យក្មេង​របស់​ចិន​នឹង​មាន​អ្វីៗ​គ្រប់យ៉ាង​ដែល​ពួក​គេ​ត្រូវការ​ ដើម្បី​ឈាន​ទៅ​គ្រង​តំណែង​ជ័យ​លា​ភី​ពានរង្វាន់​បាល់ទាត់​ពិភពលោក​(World​ Cup)​នា​ពេល​អនាគត​ ដោយសារ​ឧបករណ៍​ថ្មីៗ​ពាក់ព័ន្ធ​នឹង​បាល់ទាត់​ទុក​សម្រាប់​ឲ្យ​ពួក​គេ​ប្រើ​ការ​ ៕​

Xi-Jinping00 Xi-Jinping-1

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.