ថ្ងៃ ពុធ ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩

Range​ Rover​ តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​របស់​ម្ចាស់ផ្ទះ​ពស់​ខេត្ត​ព្រះ​សីហ​នុ​ ត្រូវ​បាន​”​អ្នក​មែន​”​លួច​ដុត​

​រថយន្ត​ទំនើប​មួយ​គ្រឿង​ម៉ាក​ Range​ Rover​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​ 2A-6969​ របស់​ម្ចាស់ផ្ទះ​ពស់​ និង​ជា​អ្នកជំនួញ​ដ៏​ធំ​ម្នាក់​លើ​កោះពស់​ ឋិត​នៅ​ក្នុង​បុរី​ជប៉ុន​យីហោ​ អី​ម៉ា​រី​យ៉ូ​ស៊ូ​ណា​ន់​ នៃ​តំបន់ឆ្នេរ​លំហែកាយ​ក្នុងភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ត្រូវ​បាន​"​អ្នក​មែន​"​លួច​ដុត​ឲ្យ​ខូចខាត​គ្រឿង​ម៉ាស៊ីន​ទាំងស្រុង​ កាលពី​វេលា​ម៉ោង​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៥​នេះ​ ខណៈ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​ស្រាវជ្រាវ​ និង​សង្ស័យ​ថា​ បើ​មិន​មាន​គេ​លួច​ដុត​ទេ​ គឺ​រថយន្ត​ត្រូវ​ទុ​ស្សេ​ចរន្ត​ភ្លើង​ឆេះ​ដោយ​ខ្លួនឯង​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​រថយន្ត​ទំនើប​ម៉ាក​ Range​ Rover​ ដែល​មាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ត្រូវ​ទទួល​រង​ការ​ខូចខាត​នោះ​ មានឈ្មោះ​ Nicolai​ Doroshenko​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​រុ​ស្ស៊ី​ ជា​ម្ចាស់ផ្ទះ​ពស់​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ និង​ជា​អ្នកជំនួញ​ដ៏​ធំ​ម្នាក់​នៅ​លើ​រមណីយដ្ឋាន​កោះពស់​ ។​

​ម្ចាស់​រថយន្ត​បាន​និយាយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​គេ​សរសេរ​សំបុត្រ​មក​គំរាម​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ និង​គំរាម​ធ្វើឃាត​មក​លើ​ខ្លួន​ទៀត​ផង​ ។​ លុះ​មក​ដល់​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១៥​ ជន​មិន​ស្គាល់​មុខ​ដដែល​បាន​សរសេរ​សំបុត្រ​មក​ពី​ប្រទេស​ថៃ​ ធ្វើការ​គំរាមកំហែង​មក​លើ​ខ្លួន​សា​ជា​ថ្មី​ និង​មក​ដល់​ថ្ងៃ​កើតហេតុ​ ស្រាប់តែ​មាន​គេ​លួច​ដុត​រថយន្ត​របស់​ខ្លួន​តែ​ម្តង​ ដោយ​ខ្លួន​ដាក់​ការ​សង្ស័យ​ថា​ អាច​ជា​ស្នាដៃ​របស់​អ្នក​គំរាម​ខ្លួន​នោះ​ គឺជា​"​អ្នក​ធ្វើ​មែន​"​ មិនមែន​"​អ្នក​និយាយ​លេង​"​ទេ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.