ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

ម៉ោង​០១​រំលង​អធ្រាត្រ​ រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​ឆ្មក់​បញ្ចេញ​ទឹក​កខ្វក់​ឲ្យ​អតិ​ថិជន​ប្រើប្រាស់​

​កាលពី​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​នា​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១៥​នេះ​ ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​ ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត​ដោយ​អួត​ថា​ "​ទឹក​ស្អាត​ផឹក​បាន​ផ្ទាល់​ពី​រូ​ប៊ី​ណេ​"​នោះ​ បាន​ឆ្មក់​បញ្ចេញ​ទឹក​កខ្វក់​មាន​ពណ៌​កាហ្វេ​ផ្តល់​ឲ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​គួរ​ឲ្យ​សោកស្តាយ​បំផុត​ និង​ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​ថា​ រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​ផ្តល់​នូវ​សេវា​បោកប្រាស់​ខ្វះ​គុណភាព​ដល់​អតិថិជន​ ។​

​ក្រៅពី​បាន​ផ្តល់​នូវ​គុណភាព​ទឹក​កខ្វក់​មាន​ពណ៌​ដូច​កាហ្វេ​ដល់​អតិថិជន​នោះ​ សេវា​ទទួល​ប្រាក់​របស់​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​ក៏​បាន​រង​នូវ​ការ​រិះគន់​ពី​អតិថិជន​ដែល​បាន​ទៅ​បង់ប្រាក់​ផ្ទាល់​ផង​ដែរ​ ដោយ​អ្នក​ទទួល​ប្រាក់​មិន​អាប់​កន្ទុយ​សាច់ប្រាក់​ឲ្យ​អតិថិជន​ទេ​ គឺ​កាត់​យក​តែ​ម្តង​ ។​ ព័ស្តុតាង​បាន​បង្ហាញ​ថា​ ប្រាក់​ត្រូវ​បង់​ចំនួន​៧៤.០៥០​រៀល​ ហើយ​អតិថិជន​បាន​បង់ប្រាក់​ចំនួន​៧៥.០០០​រៀល​ គឺ​ប្រាក់​នៅ​សល់​ចំនួន​៩៥០​រៀល​ត្រូវ​បាន​ស៊ីដាច់​ប៉ិត​ ដែល​ផ្ទុយ​ពី​សេវា​របស់​អគ្គិសនី​កម្ពុជា​ ទោះបី​សល់​ប្រាក់​ចំនួន​១០០​រៀល​ ឬ​២០០​រៀល​ក៏​ដោយ​ ក៏​ត្រូវ​បាន​អាប់​ជូន​អតិថិជន​វិញ​ដែរ​ ។​

​សូម​ឯកឧត្តម​ ស៊ឹ​ម​ ស៊ី​ថា​ អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​ មេត្តា​ត្រួតពិនិត្យ​មើល​នូវ​គុណភាព​ទឹក​ដែល​អួត​ថា​ស្អាត​ បែរ​ក្លាយជា​កខ្វក់​ និង​សេវា​ទទួល​ប្រាក់​របស់​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​ឡើង​វិញ​ផង​ ដើម្បី​ផ្តល់​ទំនុកចិត្ត​ក្នុង​នាម​ជា​អង្គភាព​បម្រើសេវា​ល្អ​ដល់​អតិថិជន​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.