ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

ភ្លើង​ឆេះ​ផ្ទះ​ស្នងការ​ថ្ងៃ​ទិវា​សិទ្ធិ​នារី​៨​មីនា​ ខណៈ​ក្រុម​ចោរ​ប្រដាប់​អាវុធ​ជិត​១០​នាក់​ប្លន់​ទូ​មាស​អាជីវករ​ផ្សារ​ស្ទោង​ខេត្តកំពង់ធំ​អស់​ជាង​៦០​ត​ម្លឺ​ង​

​នៅ​វេលា​ម៉ោង​១៥​និង​៤៥​នាទី​រសៀល​ ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០១៥​នេះ​ ដែល​ជា​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ៨​ មីនា​ ខួប​លើក​ទី​១០៤​ លំនៅ​ឋាន​របស់​លោក​ឧត្តមសេនីយ៍ត្រី​ ជូ​ សំ​អាន​ ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ ខណៈ​មាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​ចំនួន​៦​នាក់​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ ជិះ​ទោចក្រយានយន្ត​ចំនួន​៣​គ្រឿង​ ចូល​ភ្ជង់​ប្លន់​វាយ​បំបែក​ទូ​មាស​របស់​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​ ប្រមូល​យក​គ្រឿងអលង្កា​មាន​តម្លៃ​អស់​ជាង​៦០​តម្លឹង​ ហើយ​ក្រុម​ចោរ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ប្លន់​រួច​ហើយ​ ក៏​បាន​ជិះ​ទោចក្រយានយន្ត​រត់គេច​ខ្លួន​បាត់​អស់​ដោយ​សុវត្ថិភាព​ ។​

​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ពិតប្រាកដ​ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​លេប​ត្របាក់​លំនៅ​ឋាន​របស់​លោកស្នងការ​នគរបាល​ខេត្តកំពង់ធំ​នោះ​នៅឡើយ​ទេ​ ខណៈ​កងកម្លាំង​មាន​សមត្ថកិច្ច​ដែល​កំពុង​មមាញឹក​ក្នុង​ការ​តាម​ប្រមាញ់​ក្រុម​ចោរ​ប្រដាប់​អាវុធ​ដែល​ចូល​ប្លន់​ទូ​មាស​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ស្ទោង​ ប្រមូល​យក​គ្រឿងអលង្ការ​មាន​តម្លៃ​ជាង​៦០​តម្លឹង​រត់គេច​ខ្លួន​ទៅ​តំបន់​ទំនាប​បឹង​ទន្លេសាប​នោះ​មិន​ទាន់​ប្រមាញ់​បាន​នៅឡើយ​ដែរ​ ។

ក្រុមប្រជាពលរដ្ឋរស់នៅស្រុកស្ទោង ខេត្តកំពង់ធំ បាននិយាយពេញៗមាត់ថា សកម្មភាពរបស់ក្រុមចោរប្រដាប់អាវុធជិត១០នាក់ ដែលចូលប្លន់ ទូមាសអាជីវករស្រុកស្ទោងអស់ជាច្រើនតូប ប្រមូលគ្រឿងអលង្ការជាង៦០តម្លឹង ហើយរត់គេចខ្លួនបានដោយ សុវត្ថិភាពនោះ គឺហាក់ដូចជា បំបាក់មុខមាត់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក្នុងការអនុវត្តគោលនយោបាយ"ភូមិ-ឃុំមានសុវត្ថិភាព" យ៉ាងចាស់ ដៃបំផុត ៕

9022339

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.