ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

រាជរដ្ឋាភិបាល​ប្រកាស​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​៤​ម៉ឺន​រៀល​ជូន​ដល់​មន្ត្រីរាជការ​និង​និវត្តជន​ ព្រមទាំង​ជន​ពិការ​ម្នាក់ៗ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​

​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ បាន​សម្រេច​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ឆ្នាំមមែ​ខាង​មុខ​នេះ​ចំនួន​៤​ម៉ឺន​រៀល​ក្នុង​ម្នាក់​ ជូន​ដល់​មន្ត្រីរាជការ​ស៊ី​វិល​នៃ​ក្រុម​នីតិប្បញ្ញត្តិ​ នីតិប្រតិបត្តិ​ និង​តុលាការ​ មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ​ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ឃុំ​ សង្កាត់​ ប្រធាន​ភូមិ​ អនុប្រធាន​ភូមិ​ សមាជិក​ភូមិ​ មន្ត្រី​ជាប់កិច្ចសន្យា​ និង​បុគ្គលិក​អណ្តែត​ ដែល​កំពុង​បម្រើ​ការងារ​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ព្រមទាំង​និវត្តជន​ ជន​បាត់បង់​សម្បទាន​វិជ្ជាជីវៈ​ ជន​បាត់បង់​សមត្ថភាព​ការងារ​ និង​ជន​ពិការ​ដែល​ជា​អតីតមន្ត្រី​រាជការ​ស៊ី​វិល​ អតីត​យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ​ អតីតមន្ត្រី​នគរបាល​ជាតិ​កម្ពុជា​ ដោយ​អនុក្រឹត្យ​លេខ​២១​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​០៦​ ខែមីនា​ ឆ្នាំ​២០១៥​ ស្តី​ពី​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ ឆ្នាំមមែ​ សប្តស័ក​ ពុទ្ធសករាជ​២៥៥៩​ ។​

​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ប្រាក់​ឧបត្ថម្ភ​នេះ​ត្រូវ​បាន​ផ្តល់​សម្រាប់​មន្ត្រីរាជការ​ និង​និវត្តជន​ ព្រមទាំង​ជន​ពិការ​ម្នាក់ៗ​តែ​មួយ​កន្លែង​ និង​មួយ​លើក​ប៉ុណ្ណោះ​ ហើយ​ការ​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​នេះ​ដែរ​ ត្រូវ​អនុវត្តន៍​ឲ្យ​បាន​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ឆ្នាំមមែ​ សប្តស័ក​ ពុទ្ធសករាជ​២៥៥៩​ ៕​

Pech-BunthinPech-Bunthin-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.