ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

អាជីវករ​ផ្សារ​ធំថ្មី​ខកចិត្ត​រឿង​តុលាការ​ដោះលែង​ចោរ​ស្រី​យួន​ដៃ​ឆើត​ល្បីឈ្មោះ​ម្នាក់​ក្រោយពេល​ប៉ូលិស​ខំ​ចាប់ខ្លួនបាន​

​ចោរ​ស្រី​យួន​ដៃ​ឆើត​ម្នាក់​ឈ្មោះ ង្វៀង ធី​ធុ​ក​បា អាយុ​៤៣​ឆ្នាំ ដែល​អ្នកលក់ដូរ​នៅ​ផ្សារ​ធំថ្មី​ធ្លាប់​ស្គាល់មុខ​ច្បាស់ និង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចាប់ខ្លួនបាន​បន្ទាប់ពី​ធ្វើ​សកម្មភាព​កាត់​ខ្សែក​កូនក្មេង​ទម្ងន់​៥​ជី ធ្វើ​ពី​មាស នា​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​បន្ទប់ទឹក​ជិត​ទីស្នាក់ការ​ផ្សារ​ធំថ្មី ឋិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ  រាជធានី​ភ្នំពេញ​នោះ ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ហើយ កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៥ កន្លងទៅ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​សម្តែង​នូវ​ការរិះគន់ និង​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការសម្រេច​របស់លោក លី លី​ប​ម៉េង ជា​ចៅក្រម​ស៊ើបសួរ និង​លោកស្រី វ៉ា សក្តា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ស្ត្រី​ជនជាតិ​យួន​ឈ្មោះ ង្វៀង ធី​ធុ​ក​បា (Nguyen Thitotba) ដែល​ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួនបាន​បន្ទាប់ពី​ធ្វើ​សកម្មភាព​កាត់​ខ្សែក​កូនក្មេង ដោយ​ប្រើ​កន្ត្រៃ​កាត់​ក្រចក នា​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ផ្សារ​ធំថ្មី​នោះ ត្រូវបាន​លោក លី លី​ប​ម៉េង ជា​ចៅក្រម​ស៊ើបសួរ​ចោទប្រកាន់​ពីបទ​លួច តាម​ប​ញ្ញ​តិ្ត​មាត្រា​៣៥៣ និង​មាត្រា​៣៥៦​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវបាន​បង្គាប់​ឲ្យ​ឃុំខ្លួន​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៤ តែ​នៅ​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៥ ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឋិត​នៅក្រៅ​ឃុំ​វិញ​។​

​ក្រុមអាជីវករ​លក់ដូ​រ​នៅ​ផ្សារ​ធំថ្មី ដែល​ធ្លាប់​ស្គាល់មុខ​ចោរ​ស្រី​យួន​ដៃ​ឆើត​ល្បីឈ្មោះ ង្វៀង ធី​ធុ​ក​បា ខាង​មាន​ជំនាញ​លួច​-​ឆក់ កក្រើក​ផ្សារ​ធំថ្មី និង​ឪពុកម្តាយ​របស់​ក្មេងរងគ្រោះ ដែល​ត្រូវ​ចោរ​ស្រី​យួន​ឆ្លងដែន​រូបនេះ​កាត់​ខ្សែក​នោះបាន​សម្តែង​នូវ​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការសម្រេច​របស់លោក​ចៅ​ក្រម លី លី​ប​ម៉េង និង​លោកស្រី​តំណាង​អយ្យការ វ៉ា សក្តា ដែល​បាន​ដោះលែង​ចោរ​ស្រី​ល្បីឈ្មោះ​ឲ្យ​ឋិត​នៅក្រៅ​ឃុំ ខណៈ​ចោរ​ស្រី​យួន​ដៃ​ឆើត​នេះ​សមត្ថកិច្ច​ប៉ូលិស​ខំ​ចាប់ និង​គួរ​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដល់ក​ម្រិ​ត​អតិបរមា​នៃ​ទោស ពីព្រោះ​ជា​ចោរ​ឆ្លងដែន​ពី​ស្រុក​យួន​មក​ធ្វើ​ចោរលួច​-​ឆក់ ដល់​ស្រុក​ខ្មែរ​ចុះឡើងៗ​ញឹកញយ​ដង​។​

​លោក លី លី​ប​ម៉េង អាយុ​៤២​ឆ្នាំ ធ្លាប់​បានធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អត្តលេខ​១៦៧ នា​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​១៩៩៧ (​បច្ចុប្បន្ន​ជា​មេធាវី​សុំ​នៅក្រៅ​បញ្ជី​គណៈមេធាវី​)​។ លើសពីនេះ​លោក លី លី​ប​ម៉េង ជា​សិស្ស​ចៅក្រម​ជំនា​ន់ទី​១​សាលា​ភូមិន្ទ​តុលាការ​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ ត្រូវបានតែងតាំង​ជា​ចៅក្រម​កម្មសិក្សា​បម្រើការ​ងារ​នៅ​សាលាដំបូង​ខេត្តស្វាយរៀង ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១២០៥/៥៣៤ ចុះ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០០៥ និង​ត្រូវបាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​បម្រើ​ការងារ​នៅ​សាលាដំបូង​ខេត្តស្វាយរៀង ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២០៧/០៦៧ ចុះ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០០៧ ។ ក្រោយមក លោក​ចៅក្រម លី លី​ប​ម៉េង ត្រូវបាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទល់​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៧១១/៦៩៥ ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១១ ។

​ដោយឡែក កញ្ញា វ៉ា សក្តា ជា​សិស្ស​ចៅក្រម​ជំនា​ន់ទី​៥ សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ ត្រូវបានតែងតាំង​ជា​ព្រះរាជអាជ្ញារង​កម្មសិក្សា​បម្រើ​ការងារ​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៧១១/៦៩៧ ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១១ និង​ត្រូវបាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​នៃ​អង្គចៅក្រម​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទល់​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១១១២/៩៩៤ ចុះ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១២ ៕​

 

079638_n

528530_n

Filed in: តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.