ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

Bill​ Gates​ ស្ថាបនិក​ក្រុមហ៊ុន​ Microsoft​ ជាប់​លំដាប់ថ្នាក់​កំពូល​តារាង​មហាសេដ្ឋី​ពិភពលោក​លើក​ទី​១៦

​ចំណាត់ថ្នាក់​មហាសេដ្ឋី​ពិភពលោក​ប្រចាំឆ្នាំ​របស់​ទស្សនាវដ្តី​ Forbes​ បាន​វាយតម្លៃ​ថា​ លោក​ Bill​ Gates​ ស្ថាបនិក​ក្រុមហ៊ុន​ Microsoft​ បាន​ជាប់​ឈ្មោះ​ជា​បុរស​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​បំផុត​ក្នុង​ពិភពលោក​សា​ជា​ថ្មី​ គម្រប់​លើក​ទី​១៦​ក្នុង​២១​ឆ្នាំ​ចុង​ក្រោយ​ បន្ទាប់​ពី​បាន​ផ្តួល​មហាសេដ្ឋី​ជនជាតិ​ម៉ិចស៊ិក​ គឺ​លោក​ Carlos​ Slim​ ខណៈ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មកនេះ​ ក្នុង​ពិភពលោក​មាន​មហាសេដ្ឋី​រហូត​ដល់​ទៅ​១.៨២៦​នាក់​ ដោយ​កើនឡើង​ចំនួន​១៨១​នាក់​ ។​

​លោក​ Bill​ Gates​ អាយុ​៥៩​ឆ្នាំ​ មហាសេដ្ឋី​អា​មេ​រិ​ក​ មានទ្រព្យ​សម្បត្តិ​សុទ្ធ​សរុប​ចំនួន​៧៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ គិត​ត្រឹម​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​នេះ​ ពោល​គឺ​ទ្រព្យសម្បត្តិ​បាន​កើនឡើង​ចំនួន​ជាង​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​បាន​ចំណាត់ថ្នាក់​មហាសេដ្ឋី​ពិភពលោក​ប្រចាំឆ្នាំ​របស់​ទស្សនាវដ្តី​ Forbes​ បាន​ចង្អុលបង្ហាញ​អំពី​មហាសេដ្ឋី​ដែល​ជាប់​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​ចាប់ពី​លេខ​២​រហូត​ដល់​លេខ​១០​ដូច​ខាងក្រោម​ ៖

​លេខ​២​ ៖​ លោក​ Carlos​ Slim​ អាយុ​៧៥​ឆ្នាំ​ ជា​មហាសេដ្ឋី​ម៉ិចស៊ិក​ មានទ្រព្យ​សម្បត្តិ​៧៥,៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​លេខ​៣​ ៖​ លោក​ Warren​ Buffett​ អាយុ​៨៤​ឆ្នាំ​ មហាសេដ្ឋី​អា​មេ​រិ​ក​ មានទ្រព្យ​សម្បត្តិ​៧៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​លេខ​៤​ ៖​ លោក​ Amancio​ Ortega​ អាយុ​៧៨​ឆ្នាំ​ មហាសេដ្ឋី​អេ​ស្ប៉ា​ញ​ មានទ្រព្យ​សម្បត្តិ​៦៦,៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​លេខ​៥​ ៖​ លោក​ Larry​ Ellison​ អាយុ​៧០​ឆ្នាំ​ មហាសេដ្ឋី​អា​មេ​រិ​ក​ មានទ្រព្យ​សម្បត្តិ​៥៤,១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​លេខ​៦​ ៖​ លោក​ Charles​ Koch​ អាយុ​៧៩​ឆ្នាំ​ មហាសេដ្ឋី​អា​មេ​រិ​ក​ មានទ្រព្យ​សម្បត្តិ​៤៣,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​លេខ​៧​ ៖​ លោក​ David​ Koch​ អាយុ​៧៤​ឆ្នាំ​ មហាសេដ្ឋី​អា​មេ​រិ​ក​ មានទ្រព្យ​សម្បត្តិ​៤៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​លេខ​៨​ ៖​ លោកស្រី​ Christy​ Walton​ អាយុ​៦០​ឆ្នាំ​ មហាសេដ្ឋី​អា​មេ​រិ​ក​ មានទ្រព្យ​សម្បត្តិ​៤១,៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​លេខ​៩​ ៖​ លោក​ Jim​ Walton​ អាយុ​៦៦​ឆ្នាំ​ មហាសេដ្ឋី​អា​មេ​រិ​ក​ មានទ្រព្យ​សម្បត្តិ​៤០,៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​លេខ​១០​ ៖​ លោកស្រី​ Liliane​ Bettencourt​ អាយុ​៩២​ឆ្នាំ​ មហាសេដ្ឋី​បារាំង​ មានទ្រព្យ​សម្បត្តិ​៤០,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ៕​

Carlos-Slim

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.