ថ្ងៃ អង្គារ ទី ០៧ ខែ មេសា ឆ្នាំ ២០២០

នាយទាហាន​ចំនួន​៤​នាក់​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ​ ក្នុង​នោះ​មាន​សាច់ញាតិ​យាយ​ភូ​ម្នាក់​ផង​

​ដោយ​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​ជាក់លាក់​នោះ​ នាយទាហាន​ចំនួន​៤​នាក់​ ក្នុង​នោះ​មាន​ម្នាក់​ជា​ដាច់​ញាតិ​លោក​ជំទាវ​ឧកញ៉ា​ ជឹ​ង​ សុភាព​ ហៅ​យាយ​ភូ​ ភរិយា​របស់​ឯកឧត្តម​ឧកញ៉ា​ ឡាវ​ ម៉េ​ង​ឃី​ន​ សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ ដែល​មាន​ងារ​ជា​ឧកញ៉ា​ និង​មាន​តួនាទី​ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ​ សម្រេច​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កង​យោធពលខេមរភូមិន្ទ​ តាម​សំណើ​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ដោយ​អនុក្រឹត្យ​លេខ​១៦៥៦​អន​ក្រ​.​ត​ត​ និង​លេខ​១៦៥៧​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០៨​ ខែធ្នូ​ ឆ្នាំ​២០១៤​ ។​

​នាយទាហាន​ទាំង​៤​នាក់​ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​សម្រេច​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កង​យោធពលខេមរភូមិន្ទ​ ដោយ​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​ច្បាស់លាស់​នោះ​ រួម​មាន​ ៖

១-​វរសេនីយឯក​ សូរ្យ​ សិ​ទ្ធី​ អត្តលេខ​០០២០៩២​ នាយទាហាន​រង់ចាំ​ការងារ​ទីចាត់ការ​បុគ្គលិក​

២-​វរសេនីយ៍ឯក​ ដា​ញ់​ ស្វី​ង​ អត្តលេខ​០០០៣៤៥​ នាយទាហាន​រង់ចាំ​ការងារ​ទីចាត់ការ​បុគ្គលិក​

៣-​វរសេនីយ៍ឯក​ អ៊ូ​ ស៊ី​យ៉ុ​ន​ អត្តលេខ​០០០២៦៦​ នាយទាហាន​រង់ចាំ​ការងារ​ទីចាត់ការ​បុគ្គលិក​

៤-​វរសេនីយ៍ឯក​ ជឹ​ង​ ធាន​សេង​ អត្តលេខ​០១១៦០៩​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ ។​

​សូម​បញ្ជាក់​ជូន​ថា​ លោក​ ជឹ​ង​ ធាន​សេង​ អតីត​ជា​នាយទាហាន​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០១១៦០៩​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥)​ និង​មាន​តួនាទី​ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ ដែល​ជា​សាច់ញាតិ​របស់​លោក​ជំទាវ​ឧកញ៉ា​ ជឹ​ង​ សុភាព​ ហៅ​យាយ​ភូ​នោះ​ គឺជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ Five​ Sibling​ &​ N​ H​ Co.,​ Ltd.​ ដែល​មាន​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ ជា​កូនស្រី​បង្កើត​របស់​បុរស​ខ្លាំង​ ជា​អភិបាល​ក្រុមហ៊ុន​ ត្រូវ​បាន​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៣/២៨៥​ ចុះ​ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០១៣​ ៕​

Tea-Banh-4s0

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.