ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

រាជរដ្ឋាភិបាល​គ្រោង​សាងសង់​ស្តូប​អនុស្សាវរីយ៍​នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ តាម​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​បុរស​ខ្លាំង​

​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ បាន​សម្រេច​គ្រោង​រៀបចំ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ តាម​រយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​(Win-Win​ Policy)​របស់​បុរស​ខ្លាំង​ ខណៈ​គណៈកម្មការ​សម្រាប់​សិក្សា​ និង​រៀបចំ​សាងសង់​ត្រូវ​បាន​បង្កើត​ឡើង​ហើយ​ តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​១៤០​សសរ​ ចុះ​ថ្ងៃ​ទី​០៩​ ខែតុលា​ ឆ្នាំ​២០១៤​ ដែល​គណៈកម្មការ​នេះ​មាន​ក្រុមការងារ​មួយ​ជា​សេនាធិការ​ ក្នុង​ការ​សម្របសម្រួល​ការងារ​ប្រចាំ​ថ្ងៃ​ ដឹកនាំ​ដោយ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ណឹ​ម​ សុវត្ថិ​ ជា​ប្រធាន​ និង​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ ជា​អនុប្រធាន​ប្រចាំការ​ ។​

​សមាសភាព​នៃ​គណៈកម្មការ​សម្រាប់​សិក្សា​ និង​រៀបចំ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ តាម​រយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​បុរស​ខ្លាំង​ដែល​បាន​បង្កើត​ឡើង​ដោយ​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​១៦៩​សសរ​ ចុះ​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០១៤​នោះ​ រួម​មាន​ដូច​តទៅ​ ៖

១-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ជា​ប្រធាន​

២-​ឯកឧត្តម​ ទា​ ច័ន្ទ​លី​ដា​ អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ជា​អនុប្រធាន​

៣-​លោក​ជំទាវ​ ឆាយ​ វ៉ា​ន់​នឿ​ន​ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ជា​អនុប្រធាន​

៤-​ឯកឧត្តម​ ជូ​ វិ​ជិត្ត​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ជា​អនុប្រធាន​

៥-​ឯកឧត្តម​ ជា​ បូ​រ៉ា​ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ ជា​សមាជិក​

៦-​ឯកឧត្តម​ ជុច​ ភឿន​ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ជា​សមាជិក​

៧-​លោក​ជំទាវ​ គង់​ បញ្ញា​ រដ្ឋលេខាធិការ​ក្រសួងព្រះបរមរាជវាំង​ ជា​សមាជិកា​

៨-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ជា​សមាជិក​

៩-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជា​សមាជិក​

១០-​ឯកឧត្តម​ គុណ​ ញឹ​ម​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ ជា​សមាជិក​

១១-​ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ជា​សមាជិក​

១២-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ណឹ​ម​ សុវត្ថិ​ ទីប្រឹក្សា​-​នាយក​ខុទ្ទកាល័យ​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់​ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នយោបាយ​ និង​កិច្ចការបរទេស​ ក្រសួងការពារជាតិ​ ជា​សមាជិក​ប្រចាំការ​

១៣-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សំ​ វណ្ណ​ថន​ អគ្គលេខាធិការ​ក្រសួងការពារជាតិ​ ជា​សមាជិក​

១៤-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ស៊ុំ​ សំណាង​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ស្តុភារ​-​ហិរញ្ញវត្ថុ​ក្រសួងការពារជាតិ​ ជា​សមាជិក​

១៥-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ មាស​ សា​វ៉​ន​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​យោធ​សេវា​ក្រសួងការពារជាតិ​ ជា​សមាជិក​

១៦-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សែ​ម​ សុវណ្ណ​នី​ អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​ បោសសម្អាត​មីន​ និង​កាក​សំណល់​សង្គ្រាម​ ជា​សមាជិក​

១៧-​ឯកឧត្តម​ ស៊ន​ សំណាង​ ទីប្រឹក្សា​រាជរដ្ឋាភិបាល​ ជា​សមាជិក​

១៨-​ឯកឧត្តម​ យី​ ដ​ន​ នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ជា​សមាជិក​

១៩-​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ មេបញ្ជាការ​រង​កងទ័ពជើងគោក​ និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ ជា​សមាជិក​

២០-​លោក​ឧត្តមសេនីយ៍ទោ​ ខឹ​ម​ សុខ​ នាយករង​នាយកដ្ឋាន​វិស្វកម្ម​ ក្រសួងការពារជាតិ​ ជា​សមាជិក​ ។​

​គណៈកម្មការ​ខាងលើ​ដែល​អាច​ប្រើប្រាស់​ត្រា​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដើម្បី​សម្របសម្រួល​ការងារ​នេះ​ មាន​តួនាទី​ និង​ភារកិច្ច​ទទួលខុស​ត្រូវជា​អាទិ៍​ ៖​ -​រៀបចំ​ប្លង់​ទីតាំង​រួម​ ប្លង់​ស្ថាបត្យកម្ម​ ប្លង់​រចនាសម្ព័ន្ធ​ ប្លង់​សាងសង់​ ប្លង់​បំពាក់​គ្រឿង​សម្ភារៈ​តុបតែង​និង​ថវិកា​ចំណាយ​លើ​ការ​សាងសង់​ជូន​នាយក​រដ្ឋមន្ត្រី​ពិនិត្យ​និង​សម្រេច​ ។​ -​រៀបចំ​ផែនការ​សាងសង់​ និង​តាមដាន​ ត្រួតពិនិត្យ​ការ​អនុវត្ត​ ព្រមទាំង​សម្របសម្រួល​ការងារ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ នៅ​ក្នុង​គម្រោង​ និង​រាយការណ៍​ជូន​ និង​សុំ​សេចក្តីសម្រេច​ពី​នាយក​រដ្ឋមន្ត្រី​ ដើម្បី​ឲ្យ​ការ​សាងសង់​នេះ​សម្រេច​បាន​ទាន់​ពេលវេលា​នៃ​កិច្ចសន្យា​សាងសង់​ ។​ -​អនុវត្តន៍​ភារកិច្ច​ដទៃ​ទៀត​ដែល​នាយក​រដ្ឋមន្ត្រី​ប្រគល់​ជូន​ ៕​

Tea-Banh-Feets

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.