ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​មាន​អគ្គនាយក​-​អគ្គ​នាយិកា​រង​រហូត​ដល់​១០​នាក់​

​ក្រៅពី​មាន​អគ្គនាយក​ចំនួន​១​នាក់​ គឺ​ឯកឧត្តម ឧត្តមសេនីយ៍ឯក​ គុយ​ ប៊ុ​ន​សន​ អាយុ​៥២​ឆ្នាំ​ (​ចូល​បម្រើ​ការងារ​រដ្ឋ​នា​ឆ្នាំ​១៩៧២)​ អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​មាន​អគ្គនាយក​-​អគ្គ​នាយិកា​រង​ចំនួន​រហូត​ដល់​១០​នាក់​ផ្សេង​ទៀត​ ដែល​មាន​រាយ​ឈ្មោះ​ដូច​ខាងក្រោម​ ៖

១-​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុយ​ ហឿ​ន​ អាយុ​៥៩​ឆ្នាំ​ ចូល​បម្រើ​ការងារ​រដ្ឋ​នា​ឆ្នាំ​១៩៧៩​ ជា​អគ្គនាយករង​

២-​លោកស្រី​ សោម​ សួគ៌ា​ អាយុ​៦០​ឆ្នាំ​ ចូល​បម្រើ​ការងារ​រដ្ឋ​នា​ឆ្នាំ​១៩៧២​ ជា​អគ្គ​នាយិកា​រង​

៣-​លោក​ឧត្តមសេនីយ៍ឯក​ លីវ​ ម៉ូ​វ​ អាយុ​៥៨​ឆ្នាំ​ ចូល​បម្រើ​ការងារ​រដ្ឋ​នា​ឆ្នាំ​១៩៧៩​ ជា​អគ្គនាយករង​

៤-​លោកស្រី​ឧត្តមសេនីយ៍ឯក​ សុខ​ សម្បត្តិ​ អាយុ​៥៩​ឆ្នាំ​ ចូល​បម្រើ​ការងារ​រដ្ឋ​នា​ឆ្នាំ​១៩៧៩​ ជា​អគ្គ​នាយិកា​រង​

៥-​លោក​ ឈ​ន​ សា​ណាត​ អាយុ​៤១​ឆ្នាំ​ ចូល​បម្រើ​ការងារ​រដ្ឋ​នា​ឆ្នាំ​១៩៩៨​ ជា​អគ្គនាយករង​

៦-​លោក​ឧត្តមសេនីយ៍ឯក​ តោ​ ពន្លក​ អាយុ​៥៨​ឆ្នាំ​ ចូល​បម្រើ​ការងារ​រដ្ឋ​នា​ឆ្នាំ​១៩៨៤​ ជា​អគ្គនាយករង​

៧-​លោក​ នុ​ត​ សវ​នា​ អាយុ​៣៣​ឆ្នាំ​ ចូល​បម្រើ​ការងារ​រដ្ឋ​នា​ឆ្នាំ​២០០១​ ជា​អគ្គនាយករង​

៨-​លោក​ សោម​ ខាន់​ដា​ អាយុ​៥៨​ឆ្នាំ​ ចូល​បម្រើ​ការងារ​រដ្ឋ​នា​ឆ្នាំ​១៩៧៤​ ជា​អគ្គនាយករង​

៩-​លោក​ គឹ​ម​ សា​រិ​ន​ អាយុ​៥៦​ឆ្នាំ​ ចូល​បម្រើ​ការងារ​រដ្ឋ​នា​ឆ្នាំ​១៩៧៩​ ជា​អគ្គនាយករង​

១០-​លោក​ឧត្តមសេនីយ៍ត្រី​ ព្រហ្ម​ ធុ​ជ​ឋា​ន្នី​ អាយុ​៥៦​ឆ្នាំ​ ចូល​បម្រើ​ការងារ​រដ្ឋ​នា​ឆ្នាំ​១៩៧៩​ ជា​អគ្គនាយករង​ ។​

​សូម​បញ្ជាក់​ជូន​ថា​ មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ មន្ត្រី​ក្រមការ​ អនុរក្ស​ពន្ធនាគារ​ ភ្នាក់ងារ​រដ្ឋបាល​ និង​មន្ត្រី​នគរបាល​ជាតិ​ ចំនួន​២.៤៥៦​នាក់​ ដែល​កំពុង​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ធ្វើ​សមាហរណកម្ម​ និង​ផ្ទេរ​បញ្ចូល​ទៅ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​រួច​ហើយ​ ដោយ​អនុក្រឹត្យ​លេខ​១៤៩៤​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៤​ តាម​សំណើ​របស់​ឯកឧត្តម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ៕​

kuy-bunsornYY

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.