ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ចៅក្រម​និង​ព្រះរាជអាជ្ញា​ចំនួន​១៧​នាក់​ត្រូវ​បាន​តែងតាំង​និង​ផ្ទេរ​មុខ​តំណែង​ថ្មី​

​យោង​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​២៥​ កាលពី​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៥​ របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ គឺ​ចៅក្រម​និង​ព្រះរាជអាជ្ញា​កំពុង​បម្រើ​ការងារ​នៅ​តាម​បណ្តា​សាលា​ជម្រះក្តី​ និង​ក្រសួងយុត្តិធម៌​ចំនួន​១៧​នាក់​ ត្រូវ​បាន​តែងតាំង​ និង​ផ្ទេរ​មុខ​តំណែង​ថ្មី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១៥/០៨៨​ ចុះ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៥​ ដូច​តទៅ​ ៖

១-​ឯកឧត្តម​ យូរ​ ឧត្តរា​ ចៅក្រម​តុលាការ​កំពូល​ ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​តុលាការ​កំពូល​ ។​

២-​ឯកឧត្តម​ អ៊ុ​ក​ គឹ​ម​សិទ្ធិ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​ ត្រូវ​បាន​តែងតាំង​ជា​អគ្គ​ព្រះរាជអាជ្ញា​រង​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល​ ជំនួស​ឯកឧត្តម​ សេង​ ប៊ុ​ន​ឃាង​ ដែល​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ។​

៣-​លោក​ ជុំ​ ស​ ព្រះរាជអាជ្ញា​បម្រើ​ការងារ​នៃ​ក្រសួងយុត្តិធម៌​ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ ។​

៤-​លោកស្រី​ អ៊ិ​ន​ ម៉ា​និត្យ​ ចៅក្រម​សាលាដំបូង​ខេត្តតាកែវ​ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្តតាកែវ​ ជំនួស​ឯកឧត្តម​ ប្លង់​ ឆ្លាម​ ដែល​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ។​

៥-​លោក​ លឹ​ម​ សុ​គ​ន្ថា​ ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល​ ត្រូវ​បាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​ ។​

៦-​លោក​ ហៀ​ង​ សុ​ភក្ត្រ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ ។​

៧-​លោក​វ៉េ​ង​ ហ៊​ត់​ អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល​ ត្រូវ​បាន​ផ្ទេរ​មុខ​តំណែង​ឲ្យ​មក​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

៨-​លោក​ លាង​ សំណាត់​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

៩-​លោក​ កែវ​ មុនី​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

១០-​លោក​ សេង​ លាង​ ចៅក្រម​សាលាដំបូង​ខេត្តកំពង់ធំ​ ត្រូវ​បាន​ផ្ទេរ​មុខ​តំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

១១-​លោក​ ឡុ​ង​ កេស​ភី​រម្យ​ ចៅក្រម​សាលាដំបូង​ខេត្តស្វាយរៀង​ ត្រូវ​បាន​ផ្ទេរ​មុខ​តំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

១២-​លោកស្រី​ ថ្លាង​ ផា​ណែ​ត​ ចៅក្រម​សាលាដំបូង​ខេត្តបាត់ដំបង​ ត្រូវ​បាន​ផ្ទេរ​មុខ​តំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

១៣-​លោកស្រី​ កែវ​ សុ​គ​ន្ធា​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ត្រូវ​បាន​ផ្ទេរ​មុខ​តំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

១៤-​លោក​ ហ៊ឹង​ ប៊ុ​ន​ថន​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ ត្រូវ​បាន​ផ្ទេរ​មុខ​តំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

១៥-​លោក​ វង្ស​ ប៊ុ​ន​វិសុទ្ធ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​ ត្រូវ​បាន​ផ្ទេរ​មុខ​តំណែង​ឲ្យ​មក​បម្រើ​ការងារ​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

១៦-​លោក​ ស៊ិ​ន​ វិ​រៈ​ ចៅក្រម​សាលាដំបូង​ខេត្តកំពង់ចាម​ ត្រូវ​បាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

១៧-​លោក​ ខាំ​ សុ​ផា​រី​ ចៅក្រម​សាលាដំបូង​ខេត្តកោះកុង​ ត្រូវ​បាន​តែងតាំង​ជា​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ៕​

In-ManitYou-Ottara1You-Ottara2You-Ottara3

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.