ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ក្រសួងព្រះបរមរាជវាំង​ចាយ​លុយ​ជិត​២០​ម៉ឺន​ដុល្លារ​រយៈពេល​០២​ថ្ងៃ​ក្នុង​កិច្ចប្រជុំ​កំពូល​ព្រះពុទ្ធ​សាសនា​ពិភពលោក​លើក​ទី​៦​នៅ​ជប៉ុន​

​ប្រភព​ព័ត៌មាន​ស្និទ្ធ​នឹង​ក្រសួងព្រះបរមរាជវាំង​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​០៨​ដល់​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​បាន​យាង​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ព្រះពុទ្ធ​សាសនា​ពិភពលោក​លើក​ទី​៦​នៅ​ប្រទេស​ជប៉ុន​ ដោយ​ក្នុង​ព្រះរាជ​ដំណើរ​យាង​របស់​ព្រះករុណា​ព្រះមហាក្សត្រ​នេះ​ ក្រសួងព្រះបរមរាជវាំង​ដែល​មាន​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ​ ឧបនាយករដ្ឋមន្ត្រី​ គង់​ សំ​អុល​ ជា​រដ្ឋមន្ត្រី​ បាន​ចំណាយ​ប្រាក់​ជិត​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​០២​ថ្ងៃ​ ។​

​កាលពី​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៤​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​៦៦៨​លាន​រៀល​(​ប្រមាណ​១៦៧.០០០​ដុល្លារ​អា​មេ​រិ​ក​)​ នៃ​ខ្ទង់ចំណាយ​មិន​ទាន់​បែងចែក​ មក​ជំពូក​៦២(​សេវា​ខាងក្រៅ​ផ្សេងៗ​)​ ជូន​ក្រសួងព្រះបរមរាជវាំង​សម្រាប់​ទូទាត់​ចំណាយ​ក្នុង​ឱកាស​ព្រះករុណា​ជា​អង្គ​ម្ចាស់ជីវិតលើត្បូង​ជាទី​សក្ការៈ​ ព្រះ​អង្គ​ស្តេច​យាង​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ព្រះពុទ្ធ​សាសនា​ពិភពលោក​លើក​ទី​៦​នៃ​ប្រទេស​ជប៉ុន​ ចាប់ពី​ថ្ងៃ​ទី​០៨​ដល់​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៤​ ។​

​សូម​បញ្ជាក់​ជូន​ថា​ សម្រាប់​ឆ្នាំ​២០១៤​កន្លង​ទៅ​ ក្រសួងព្រះបរមរាជវាំង​ទទួល​បាន​គម្រោង​ចាយវាយ​ថវិកាជាតិ​ចំនួន​៦៥.៥៤៣,៧​លាន​រៀល​(​ប្រមាណ​ជាង​១៦​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ខណៈ​មន្ត្រី​ស្និទ្ធ​នឹង​ក្រសួងព្រះបរមរាជវាំង​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ការ​ចាយវាយ​នៅ​ក្នុង​ក្រសួងព្រះបរមរាជវាំង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ករណី​ពិសេស​ ដែល​គ្មាន​ឆ្លងកាត់​ការ​ធ្វើ​សវន​កម្ម​ត្រួតពិនិត្យ​ចំណាយ​អ្វី​ឡើយ​ ៕​

Kong-Sam-Ol​-Feet

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.