ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

ឯកឧត្តម ណៅ ធួ​ក ត្រូវបាន​បញ្ចប់​តួនាទី​ជា​មេ​ជលផល​ហើយ បន្ទាប់ពី​កាន់តំណែង​ជាង​១២​ឆ្នាំ​

​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​ពី​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា ឯកឧត្តម ណៅ ធួ​ក ត្រូវបាន​បញ្ចប់​តួនាទី​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល ដែលមាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​នោះ​ហើយៗ​ឯកឧត្តម​រូបនេះ ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឋិត​ក្នុង​ក្របខ័ណ្ឌ​នយោបាយ បន្ទាប់ពី​បាន​កាន់កាប់​មុខតំណែង​ជា​ប្រធាន​រដ្ឋបាល​ជលផល​កើប​លុយ​ពី​ធនធាន​មច្ឆា​ជាតិ​អស់​រយៈពេល​ជាង​១២​ឆ្នាំ​រួចមក​។​

​ឯកឧត្តម ណៅ ធួ​ក បាន​ឡើងកាន់តំណែង​ជា​ប្រធាន​រដ្ឋបាល​ជលផល​តាំងពី​ឆ្នាំ​២០០២ និង​ត្រូវបានតែងតាំង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៨០៨/៩៤៤ ចុះ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០០៨​។​

​មជ្ឈដ្ឋាន​អ្នកតាមដាន​វិស័យ​ជលផល​នៅ​កម្ពុជា បាន​លើកឡើងថា ក្រោម​ការ​កាន់តំណែង​ជា​មេ​ជលផល​របស់​ឯកឧត្តម ណៅ ធួ​ក អស់​រយៈពេល​ជាង​១២​ឆ្នាំ បទល្មើស​ជលផល​បាន​កើតមានឡើង​មិនតិច​តួច​ឡើយ ហើយ​បាន​បំផ្លិចបំផ្លាញ​ធនធាន​មច្ឆា​ជាតិ​យ៉ាង​សម្បើម គ្រាន់តែ​មនុស្ស​មួយចំនួន​មិនសូវ​ចាប់អារម្មណ៍​ខ្លាំង​ដូច​បទល្មើស​ព្រៃឈើ ពីព្រោះ​ត្រី​នៅក្នុង​ទឹក​មើល​មិនសូវ​ដឹង ខុសពី​រូបភាព​ព្រៃឈើ ដែល​ត្រូវ​កាប់បំផ្លាញ ឃើញ​ត្រងោល​ភ្នំ និង​វាល​ល្វឹងល្វើយ​លើ​ផ្ទៃដី​៕​

TT-0221

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.