ថ្ងៃ សុក្រ ទី ២៨ ខែ កម្ភៈ ឆ្នាំ ២០២០

ប្រពន្ធ​កម្រោលចូល​ដោយ​ភ្លើង​ប្រចណ្ឌ​កាត់​លិង្គ​ប្តី​ពីរ​លើក​ ក្រោយ​ឆែក​ឃើញ​សារ​អ៊ីមែល​ស្នេហា​របស់​ប្តី​ជាមួយ​ស្រី​ក្មេង​

​ស្ត្រី​ជា​ប្រពន្ធ​កម្រោលចូល​ដោយ​ភ្លើងកំហឹង​ប្រចណ្ឌ​ម្នាក់​ បាន​យក​កន្ត្រៃ​កាត់​លិង្គ​ប្តី​របស់​ខ្លួន​រហូត​ដល់​ទៅ​២​លើក​ បន្ទាប់​ពី​បាន​ឆែក​ឃើញ​សារ​ E-mail​ ស្នេហា​របស់​ប្តី​តាម​ទូរស័ព្ទ​ជាមួយ​ស្រី​ស្នេហ៍​មាន​វ័យក្មេង​ជាង​ខ្លួន​ ខណៈ​ការ​កាត់​លិង្គ​ប្តី​ជា​លើក​ទី​២​នេះ​ បាន​កើតឡើង​ដល់​បន្ទប់​មន្ទីរពេទ្យ​ដែល​បុរស​ជា​ប្តី​កំពុង​ទទួល​ការ​ព្យាបាល​វះ​កាត់ត​ភ្ជាប់​លិង្គ​ ដែល​ត្រូវ​បាន​ប្រពន្ធ​កាត់​កាលពី​លើក​ទី​១​តែ​ម្តង​ ។​

​ហេតុការណ៍​ប្រពន្ធ​កម្រោលចូល​ដោយ​ភ្លើង​ប្រចណ្ឌ​កាត់​លិង្គ​ប្តី​រហូត​ដល់​ទៅ​២​លើក​ បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​ បាន​កើត​មាន​ឡើង​កាលពី​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​នៅ​ក្រុង​ Shangqiu​ ខេត្ត​ Henan​ ភាគ​កណ្តាល​ប្រទេស​ចិន​ ដោយ​បុរស​ជា​ប្តី​ឈ្មោះ​ Fan​ Lung​ អាយុ​៣២​ឆ្នាំ​ និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ Feng​ Lung​ អាយុ​៣០​ឆ្នាំ​ មានកូន​ចំនួន​៥​នាក់​ ។​ រីឯ​ស្រី​ស្នេហ៍​ដែល​បុរស​ជា​ប្តី​បាន​ផ្ញើ​សារ​ E-mail​ ញ៉ែ​គ្នា​តាម​ទូរស័ព្ទ​រហូត​បែក​ការណ៍​ដឹង​ដល់​ប្រពន្ធ​នោះ​ មានឈ្មោះ​ Zhang​ Hung​ អាយុ​២១​ឆ្នាំ​ ។​

​ស្ត្រី​ជា​ប្រពន្ធ​កម្រោលចូល​ដែល​កាត់​លិង្គ​ប្តី​នោះ​ កំពុង​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ ក្រោយ​ពី​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ ដោយ​ការ​ចោទប្រកាន់​ពី​បទ​ហិង្សា​ បង្ក​ការ​ឈឺចាប់​ខ្លាំង​លើ​រាង​កាយ​ ។​

​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​អង់គ្លេស​ឈ្មោះ​ Daily​ Mail​ បាន​ឲ្យ​ដឹង​ថា​ បុរស​ជា​ប្តី​ផិតក្បត់​ ធ្លាប់​ត្រូវ​បាន​ប្រពន្ធ​ខ្លួន​កាត់​លិង្គ​នឹង​កន្ត្រៃ​រួច​ម្តង​មក​ហើយ​ ខណៈ​កំពុង​ដេក​លង់លក់​ស្កប់ស្កល់​ ។​ ក្រោយមក​ បុរស​ជា​ប្តី​បាន​ទៅ​មន្ទីរពេទ្យ​វះកាត់​ត​ភ្ជាប់​លិង្គ​ឡើង​វិញ​បាន​សម្រេច​ ប៉ុន្តែ​ត្រូវ​ប្រពន្ធ​ដែល​ពោរពេញ​ដោយ​ភ្លើង​ប្រចណ្ឌ​របៀប​កម្រោលចូល​នោះ​ បាន​លួច​ចូល​ទៅ​ក្នុង​បន្ទប់​មន្ទីរពេទ្យ​ដែល​ប្តី​កំពុង​សម្រាក​ព្យាបាល​ធ្វើការ​កាត់​លិង្គ​ប្តី​ម្តងទៀត​ បម្រុង​បោះចោល​តាម​បង្អួច​មន្ទីរពេទ្យ​ ធ្វើ​ឲ្យ​បុរស​ជា​ប្តី​ទប់​កំហឹង​លែង​បាន​ក៏​ងើប​មក​ព្រលះ​ទាត់​ធាក់​ប្រពន្ធ​ខ្លួន​ទាំង​ស្រាត​ននលគក​ប្រឡាក់​ដោយ​ឈាម​រហូត​ដល់​ក្រៅ​មន្ទីរពេទ្យ​ និង​ត្រូវ​គេ​ប្រមាញ់​ថតរូប​បាន​ ។​

​ក្រុម​គ្រូពេទ្យ​ និង​កម្លាំង​សមត្ថកិច្ច​បាន​ហ៊ុំ​ព័ទ្ធ​បរិវេណ​ក្រៅ​មន្ទីរពេទ្យ​រក​មិនឃើញ​លិង្គ​របស់​បុរស​ជា​ប្តី​ដែល​ត្រូវ​ប្រពន្ធ​កាត់​ចោល​ជា​លើក​ទី​២​ដល់​បន្ទប់​មន្ទីរពេទ្យ​នោះ​ឡើយ​ ហើយ​គេ​ជឿ​ថា​ ទំនងជា​ត្រូវ​ឆ្កែ​ ឬ​ឆ្មា​ពាំ​យក​ទៅ​បាត់​ ។​

​ដោយឡែក​ ស្រី​ស្នេហ៍​របស់​លោក​ Fan​ Lung​ ឈ្មោះ​ Zhang​ Hung​ អាយុ​២១​ឆ្នាំ​ ដែល​មក​សួរសុខទុក្ខ​លោក​ដល់​មន្ទីរពេទ្យ​នោះ​ បាន​និយាយ​អះអាង​ថា​ នាង​មាន​គម្រោង​រៀប​ការ​ជាមួយ​សង្សារ​នាង​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ទោះបី​លោក​ Fan​ Lung​ បាត់បង់​ប្រដាប់​ភេទ​ក៏​ដោយ​ ដ្បិត​គាត់​មានកូន​ចំនួន​៥​នាក់​រួច​ទៅ​ហើយ​ ៕​

Japan-Cute-Penis-1 Japan-Cute-Penis

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.