ទូរទស្សន៍ Hunan TV(HNTV) របស់ចិន បានសម្រេចលុបចោលការបញ្ចាំងខ្សែភាពយន្តភាគបុរាណចិនដ៏មានប្រជាប្រិយភាព និងចំណាយទឹកប្រាក់ថតអស់ចំនួន៤៨លានដុល្លារអាមេរិក គឺរឿង The Empress of China ។
ការសម្រេចចិត្តលុបចោលការបញ្ចាំងភាពយន្តភាគបុរាណចិននេះ បន្ទាប់ពីក្រុមអ្នកត្រួតពិនិត្យបានមើលទៅលើខ្លឹមសារនៃសាច់រឿងឃើញថា មានភាពសិចស៊ីពេក ដោយតួអង្គស្លៀកពាក់បញ្ចេញដើមទ្រូងសិចស៊ីជ្រុល ខណៈរឿងភាគនេះទើបតែបានបញ្ចាំងជាលើកទី១ប៉ុណ្ណោះ ៕